ស្វែងរកពួកយើង:

Huawei Watch ថ្មីម៉ូដែល Watch Fit 3 ឆ្លងកាត់វិញ្ញាបនបត្រ CQC ហើយ

ដោយ

Koun Jab Luffy

15 មីនា 2024 07:56 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ទើបតែទម្លាយនូវព័ត៌មាននៃស្មាតវ៉ច Watch Fit 3 កាលពីខែកក្កដាឆ្នាំមុននេះ ជាមួយនឹងពាក្យថា “ទម្លាយឆាប់ៗនេះ” “revealing soon“។ ពេលនេះ ស្មាតវ៉ចដែលមានលេខកូដ SLO-B19 ថ្មីៗនេះ ក៏ឆ្លងកាត់នូវវិញ្ញាបនបត្រ CQC ដែលនឹងមានការប្រកាសបង្ហាញវត្តមានរបស់ស្មាតវ៉ច Huawei Watch Fit 3។ នៅលើវិញ្ញាបនបត្រនេះមានការទម្លាយថា ស្មាតវ៉ចនេះ គឺមានមុខងារ  audio storage និង playback ។ បន្ថែមពីនេះ ក្រុមហ៊ុន Huawei ក៏នឹងមិនភ្ជាប់មកជាមួយនូវ charger នៅក្នុងស្មាតវ៉ចនេះទេ។
មុននេះ មានការរាយការណ៍ថា ក្រុមហ៊ុន Huawei អាចនឹងបង្ហាញនូវស្មាតវ៉ច Watch Fit 3 ជាមួយនឹងព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន  Huawei P 70 series ខាងមុខនេះផងដែរ។ សម្រាប់ពេលនេះ នៅមិនទាន់មានការទម្លាយនូវព័ត៌មានច្រើនអំពីស្មាតវ៉ចនេះនៅឡើយទេ។ ក្រុមហ៊ុននេះទើបតែប្រកាសបង្ហាញនូវស្មាតវ៉ច Huawei Fit 2ដែលមានអេក្រង់ទំហំ  1.74-inch AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 336×480 និង  pixel density336PPI ។ បន្ថែមពីនេះ នៅលើនាឡិកានេះ ក៏មាន always-on display និងមុខងារការពារការជ្រាបទឹកដល់ទៅ 50 ម៉ែត្រថែមទៀត។
បន្ថែមពីនេះ នាឡិកានេះ ក៏មានមុខងារជាច្រើនទៀតដូចជាសេនស័រវាស់ទៅលើចង្វាក់បេះដូង មុខងារតាមដានទៅលើកម្រិតអុកស៊ីសែនក្នុងឈាម និងការតាមដានទៅលើការគេងថែមទៀត។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងនោះ វាមាន Bluetooth 5.2 និង  NFC ។ស្មាតវ៉ច Watch Fit 2 នេះមានថាមពលថ្មទំហំ  292mAh ដែលអាចប្រើប្រាស់បានដល់ទៅ 10 ថ្ងៃ។ វាមានតម្លៃប្រហែលជា 799 Yuan ឬ 110 USD។
Article image
ស្មាតវ៉ច Huawei Watch Fit 3 នេះគឺមានបំពាក់នូវសេនស័រវាស់ចង្វាក់បេះដូង និង  SpO2 sensor ។ Watch Fit 3 នេះមាន 97 workout modes និងមុខងារក្នុងការវាស់ទៅលើកម្រិតនៃការគេងថែមទៀតផង។ តាមការបញ្ជាក់ចេញពីអ្នកទម្លាយ  Digital Chat Station និយាយថា ព្រឹត្តិការណ៍នេះ នឹងសម្ពោធនៅក្នុងខែនេះ៕