
នៅទីបំផុត ក្រុមហ៊ុន Huawei អាចបញ្ចប់ការរង់ចាំសម្រាប់បច្ចេកវិទ្យាស្កេនមុខ 3D ក្រោមអេក្រង់ហើយ តាមរយៈនៃវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Mate 80 series។ តាមការបង្ហាញនៅក្នុងការបែកធ្លាយថ្មីមួយនេះ បានបង្ហើបថា ក្រុមហ៊ុននេះ ក៏កំពុងតែធ្វើតេស្ត និងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំទៅលើបច្ចេកវិទ្យាថ្មីនេះ។ បច្ចេកវិទ្យាថ្មីនេះ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Flagship ជំនាន់ថ្មីនេះ។
សម្រាប់បច្ចេកវិទ្យាស្កេនមុខ 3D face recognition នេះ គឺមិនមែនជារឿងថ្មីនោះទេសម្រាប់ក្រុមហ៊ុន Huawei។ កន្លងមកស្មាតហ្វូន Mate 20 Pro បានក្លាយជាស្មាតហ្វូនមុនគេដែលប្រើប្រាស់នូវបច្ចេកវិទ្យាសេនស័រស្កេនក្រយ៉ៅដៅលើអេក្រង់។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងនេះ ក្រុមហ៊ុន Huawei បានងាកមកផ្តោតធ្វើការប្រូម៉ូតយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាស្កេនមុខសម្រាប់ស្មាតហ្វូន Flagship របស់ខ្លួន។ សម្រាប់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងបំពាក់នូវបច្ចេកវិទ្យានេះនៅលើស្មាតហ្វូន Mate 80 Series ហើយ។

យោងតាមអ្នកទម្លាយ SmartPikachu បាននិយាយថា បច្ចេកវិទ្យាស្កេនមុខ 3D face recognition ខាងក្រោមអេក្រង់នេះ បានចាប់ផ្តើមផលិតទ្រង់ទ្រាយធំហើយ។ មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដែលមានគម្រោងក្នុងការប្រើប្រាស់កាមេរ៉ាខាងមុខក្រោមអេក្រង់នេះសម្រាប់ស្មាតហ្វូនរបស់ខ្លួន។ អ្នកទម្លាយរូបនេះ បាននិយាយថាក្រុមហ៊ុន Huawei អាចនឹងចាប់ផ្តើមតេស្តទៅលើបច្ចេកវិទ្យានេះសម្រាប់ត្រៀមបំពាក់នៅលើស្មាតហ្វូណប្រណិតជំនាន់ថ្មីរបស់ខ្លួន។

កាលពីឆ្នាំមុននេះ ការបែកធ្លាយជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនមុខ 3D Face Recognition ខាងក្រោមអេក្រង់នៅលើស្មាតហ្វូន Mate 80 ។បច្ចេកវិទ្យាកម្រិតខ្ពស់នេះនឹងបោះបង់ចោលនូវការប្រើប្រាស់ notch ឬ 3-punch holes ដែលបានប្រើប្រាស់នៅលើស្មាតហ្វូន Mate ជាច្រើនម៉ូឌែលក្នុងពេលបច្ចុប្បន្ននេះ៕
