
យោងតាមការបែកធ្លាយជាច្រើននាពេលថ្មីៗនេះ បានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Nova របស់ Huawei គឺស្ថិតនៅក្នុងការអភិវឌ្ឍ ហើយស្មាតហ្វូនថ្មីនេះ ត្រូវបានគេព្យាករណ៌ថា ក៏អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំនេះផងដែរ។ មុននេះ មានការទម្លាយជាច្រើនរួចមកហើយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះ។ នៅពេលនេះ មានដំណឹងថ្មីថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមតេស្តទៅលើបច្ចេកវិទ្យាថតរូបភាពកម្រិតខ្ពស់ ដែលមានការពង្រឹងទៅលើកាមេរ៉ាគោលសម្រាប់ស្មាតហ្វូន Nova 15 Series នេះ ថែមទៀតហើយ។
បើអ្នកទម្លាយ Digital Chat Station ថ្មីៗបានបញ្ជាក់ថា ក្រុមហ៊ុន Huawei បាននឹងកំពុងតែតេស្តទៅលើកាមេរ៉ាគោលទំហំ 50MP ដែលគាំទ្រនូវសិនស័រ 1/1.3-អ៊ីង ថ្មីសម្រាប់ស្មាតហ្វូន Nova 15 Series ផងដែរ ប៉ុន្តែនៅមិនទាន់ច្បាស់នោះទេថា ម៉ូដែលណាមួយទេ ដែលនឹងប្រើប្រាស់ទៅលើសិនស័រកាមេរ៉ាគោលថ្មី។

សូមជំរាបថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន Huawei គឺមានផ្តោតយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាថ្មីៗសម្រាប់ស្មាតហ្វូន Nova។ សម្រាប់ស្មាតហ្វូន Nova ជំនាន់ថ្មីនេះ គឺត្រូវបានក្រុមហ៊ុនអាប់ដែតទៅលើមុខងារនៃការថតរូបភាពកាន់តែប្រសើរ និងមុខងារជាច្រើនរឹតតែសម្បូរបែប។

បន្ថែមណីនេះ ក្រៅពីការប្រើប្រាស់នូវ Periscope Telephoto កម្រិតខ្ពស់ និងការ Upgrade ទៅលើ Multi-Spectral Sensorនោះ ក្រុមហ៊ុន Huawei នេះ ក៏នឹងប្រើប្រាស់កាមេរ៉ាថ្មីនេះនៅលើស្មាតហ្វូន Nova 15 Series ផងដែរ។ បន្ទាប់ពីទទួលបាននូវភាពជោគជ័យទៅលើម៉ូដែលថ្មីៗជាច្រើនរួចមក នៅពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ កំពុងតែផ្តោតទៅលើដំណោះស្រាយនៃកកាមេរ៉ា ដែលផលិតដោយក្រុមហ៊ុន Huawei ផ្ទាល់ សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនហើយ។ ស្មាតហ្វូនជំនាន់ថ្មី Nova 15 series នេះ អាចនឹងមានអេក្រង់ទំហំ 6.8-អ៊ីង ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Nova 14 Ultra អញ្ចឹងដែរ៕
