
Huawei កំពុងតែតេស្តបច្ចេកវិទ្យាកាមេរ៉ាថ្មីសម្រាប់ស្មាតហ្វូន Pura ជំនាន់ថ្មីឆ្នាំ 2027
ក្រុមហ៊ុន Huawei ត្រូវគេរាយការណ៍ថា បាននឹងកំពុងតែតេស្តទៅលើបច្ចេកវិទ្យាកាមេរ៉ាគួរអោយចាប់អារម្មណ៍ថែមទៀតសម្រាប់ស្មាតហ្វូន Pura 2027 របស់ខ្លួនដែលនៅលើម៉ូដែលថ្មីនេះ គឺនឹងមានការបញ្ចូលគ្នានៃបច្ចេកវិទ្យាកាមេរ៉ាជាច្រើន។ ជាមួយនឹងការបង្កើនទៅលើសមត្ថភាពកាន់តែខ្លាំងក្លារបស់ស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុននេះ អាចនឹងបញ្ចូលនូវដំណោះស្រាយជាច្រើននៃបច្ចេកវិទ្យាកាមេរ៉ារបស់ខ្លួន ដើម្បីបង្កើនទៅលើសមត្ថភាពនៃការថតរូបភាពកាន់តែអស្ចារ្យបំផុត។
យោងតាមអ្នកទម្លាយ @DigitalChatStation ដែលបានបង្ហោះនៅលើបណ្តាញសង្គម Weibo ថា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនម៉ាកយីហោកំពូលទាំង 5 នៅចិន កំពុងតែតេស្តទៅលើបច្ចេកវិទ្យាកាមេរ៉ាដោយមានការបញ្ចូលគ្នានូវCutting-Edge Multi-Camera Fusion នៅក្នុងបន្ទប់ Lab របស់ខ្លួន។ តាមការបញ្ជាក់ពីអ្នកទម្លាយរូបនេះ បាននិយាយទៀតថា បច្ចេកវិទ្យាថ្មីនេះ នឹងមានការបញ្ចូលគ្នានៃកាមេរ៉ាគោល, Ultrawide និង Zoom Sensors ជាមួយនឹងសមត្ថភាព Multispectral Imaging ដើម្បីអាចបង្កើតនូវរូបភាពដ៏ល្អឥតខ្ចោះ។
បន្ថែមពីនេះ ក្រុមហ៊ុនក៏មានការវាយតម្លៃទៅលើបច្ចេកវិទ្យាកាមេរ៉ាថ្មីនេះដែលនឹងប្រើប្រាស់នៅលើ CMOS sensor ជាមួយនឹង Lens Modules ថ្មីផងដែរ។ បច្ចេកវិទ្យាកាមេរ៉ាដ៏អស្ចារ្យថ្មីរបស់ក្រុមហ៊ុន Huawei នេះ អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយនេះ។ ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវកាមេរ៉ាបញ្ចូលគ្នានៃសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Pura 100 series របស់ខ្លួន។

ទាក់ទងនឹងកាមេរ៉ានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ បានឈានដល់និន្នាការនៃការប្រើប្រាស់នូវ “200MP lens” ហើយនឹងមានការផ្លាស់ប្តូរមួយយ៉ាងធំនៅឆ្នាំ 2027 ខាងមុខនេះ។ បច្ចេកវិទ្យា Multi-camera fusion technology នេះគឺមានការបញ្ចូលគ្នារវាង Lens ជាច្រើនក្នុងការបង្កើតរូបភាពដែលមានកម្រិតគុណភាពខ្ពស់។ ក្រុមហ៊ុន Huawei នឹងនាំយកនូវការផ្លាស់ប្តូរដ៏ធំនេះ សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Pura ជំនាន់ថ្មីៗជាច្រើនទៀតនាពេលខាងមុខនេះផងដែរ៕
