ស្វែងរកពួកយើង:

Huawei កំពុងតែធ្វើការនៅលើជំនាន់ថ្មីនៃស្មាតហ្វូនបត់បាន 3 តង់បំពាក់នូវបន្ទះឈីប Kirin 9020

ដោយ

Koun Jab Luffy

06 មករា 2025 07:41 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា ហាក់ដូចជា បានបោះជំហានថ្មីទៅកាន់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតនៃស្មាតហ្វូនបត់បានជាថ្មីម្តងទៀតហើយ។ បន្ទាប់ពីការបង្ហាញនូវស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ពិភពលោក Huawei Mate XT កាលពីឆ្នាំមុននេះ នៅពេលនេះ ក្រុមហ៊ុននេះ ក៏បានធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីផងដែរ។ យោងតាមការបែកធ្លាយថ្មីៗនេះ ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ដែលមានបន្ទះឈីប Kirin 9020 ថែមទៀតផង។
កាលពីឆ្នាំមុននេះ ស្មាតហ្វូន Huawei Mate XT បានបង្ហាញខ្លួនកាលពីថ្ងៃទី 10 ខែកញ្ញានេះ ដែលម៉ូដែលនេះ គឺជាស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ក្រុមហ៊ុននេះ។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូននេះ មានការបង្ហាញថា ក្រុមហ៊ុន Huawei មានសមត្ថភាពក្នុងការដោះស្រាយទៅលើបញ្ហាជាច្រើនទៅលើផ្នែកឌីស្សាញ ផ្នែកវិស្វកម្ម និងការផលិតជាច្រើន បើទោះបីជារងនូវទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ។ នៅពេលនេះ ក្រុមហ៊ុន Huawei ក៏បានត្រៀមខ្លួនបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់ Mate XT ជំនាន់ទី 2 ផងដែរ នេះ បើតាមការបញ្ជាក់ចេញពី Fixed Focus Digital នៅលើ Weibo ។
ស្មាតហ្វូនម៉ូឌែលថ្មីនេះ នឹងមានទម្រង់បត់បាន 3 តង់ដែលមានការពង្រឹងទៅលើកម្លាំងម៉ាស៊ីន និងមុខងារកាន់តែឆ្លាតវៃជាងមុន។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Kirin 9020 ដែលមាន  12-core cluster ។ សម្រាប់បន្ទះឈីប  Kirin 9020 គឺប្រើប្រាស់នៅលើស្មាតហ្វូន Mate 70 series ចុងក្រោយបំផុតរបស់Huawei ផងដែរ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺកង្វះនៃម៉ាស៊ីន EUV lithography កម្រិតខ្ពស់។ សង្វាក់ផលិតកម្មទៅលើបន្ទះឈីបនេះ ក្រុមហ៊ុន Huawei គឺមានការពឹងផ្អែកនៅលើ DUV equipment របស់ក្រុមហ៊ុន SMIC ដែលបន្ទះឈីបនេះ គឺស្ថិតនៅក្នុងដំណើរការ 7nm ។
Article image
ស្មាតហ្វូន Huawei Mate XT នេះ អាចនឹងមានអេក្រង់ពី 6.4-អ៊ីង ក្លាយជាថេប្លេតដែលមានទំហំដល់ទៅ 10.2-អ៊ីង។ ស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូន Mate XT នេះ អាចនឹងនាំអោយក្រុមហ៊ុន Huawei ឈរនៅចំណាត់ថ្នាក់កំពូលនៃបច្ចេកវិទ្យាស្មាតហ្វូនបត់បាន និងប្រកួតប្រជែងបាននៅលើទីផ្សារថែមទៀតផង៕
Huawei កំពុងតែធ្វើការនៅលើជំនាន់ថ្មីនៃស្មាតហ្វូនបត់បាន 3 តង់បំពាក់នូវបន្ទះឈីប Kirin 9020