ស្វែងរកពួកយើង:

Huawei កំពុងធ្វើការនៅលើ Mate 70 Air ហើយត្រៀមបង្ហាញខ្លួននៅខែក្រោយនេះហើយ

ដោយ

Koun Jab Luffy

21 តុលា 2025 03:16 រសៀល

អាន 2 នាទី

Article image
ខណៈដែលមានការប្រកាសចេញនូវស្មាតហ្វូនកម្រ៉ាស់ស្តើង Samsung Galaxy S25 Edge និង iPhone Air ultra-thin នៅលើទីផ្សារ មិនទាន់ដឹងថា មានជោគវាសនាបែបណានោះ នៅពេលនេះ មានដំណឹងថ្មីថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនជាច្រើនបានប្រកាសចេញ និងត្រៀមបញ្ចេញនូវម៉ូដែលកម្រ៉ាស់ស្តើងដែលមានឈ្មោះថា “Air” នេះបណ្តើរៗហើយ។
កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Nubia បានប្រកាសចេញនូវស្មាតហ្វូនម៉ូដែល Nubia Air ជាមួយកម្រាស់ត្រឹម 6.7mm និង Moto X70 Air ក៏បានប្រកាសចេញស្មាតហ្វូនរបស់ខ្លួនដែរ ដោយមានកម្រ៉ាស់ត្រឹមតែ 5.99mm ប៉ុណ្ណោះ។ នៅថ្ងៃនេះយោងតាមការបែកធ្លាយថ្មីមួយបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 70 Air ក៏នឹងមានវត្តមាននៅលើទីផ្សារប្រទេសចិននាពេលឆាប់ៗនេះដែរ។
Article image
ប្រភពខាងលើនេះបានបន្តថា Huawei Mate 70 Air ថ្មីនេះ បង្ហាញខ្លួននៅលើទិន្នន័យរបស់ចិនជាមួយលេខម៉ូដែល SUP-AL90 និងបានបញ្ជាក់ថា ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.9 អ៊ីង បង្ហាញចេញបានកម្រិត Full HD ជាមួយ resolution ទំហំ 1920 x 1080 pixels។ ស្មាតហ្វូននេះ នឹងមាន 2 ជម្រើសទំហំគឺ 12GB+256GB និង12GB+512GB ហើយនិងមានពណ៌ Golden Black, Feather White និង Silver Brocade។ ប៉ុន្តែសម្រាប់កម្រ៉ាស់របស់ស្មាតហ្វូនថ្មីនេះនៅមិនទាន់មានការបញ្ចេញនោះទេ។
Article image
Mate 70 Air គឺស្មាតហ្វូន 5G ត្រូវបានគេរាយការណ៌ថា នឹងមានករប្រកាសចេញនៅលើទីផ្សារប្រទេសចិនជាមួយនិង Mate 80 series នៅខែវិច្ឆិកាខាងមុខនេះហើយ។ សូមជំរាបថា កន្លងមកមានការទម្លាយថា ស្មាតហ្វូន Mate 80 series គឺមានតែ Mate 80, Mate 80 Pro, Mate 80 Pro+ និង Mate 80 RS ប៉ុណ្ណោះ។ សម្រាប់ ស្មាតហ្វូនអេក្រង់បត់ Mate X7 ក៏អាចនឹងមានវត្តមានជាមួយគ្នានេះដែរ។
Article image
Huawei កំពុងធ្វើការនៅលើ Mate 70 Air ហើយត្រៀមបង្ហាញខ្លួននៅខែក្រោយនេះហើយ