ស្វែងរកពួកយើង:

Huawei ចែករំលែកនូវជម្រើសពណ៌នៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Nova Flip

ដោយ

Koun Jab Luffy

31 កក្កដា 2024 09:44 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានចែករំលែកនូវពណ៌ចំនួន 4 ដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Nova Flip foldable ដែលក្រុមហ៊ុននេះ គ្រោងនឹងប្រកាសចេញនាពេលដ៏ខ្លីខាងមុខនេះ។ សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បានប្រភេទ clamshell ថ្មីនេះ ក៏មានការបែកធ្លាយព័ត៌មានជាច្រើនរួចមកហើយនៅលើគណនី Weibo របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Nova Flip foldable នឹងមាន 4 ពណ៌ដ៏ស្រស់ស្អាតសម្រាប់ធ្វើការជ្រើសរើស ដែលក្នុងនោះ មានដូចជា New Green, Sakura Pink, Zero White និង Starry Black។
Article image
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះក៏មានការប្រើប្រាស់ភាពរលោងយ៉ាងស្រស់ស្អាតនៅផ្នែកខាងក្រោយស្មាតហ្វូននេះផងដែរ។ សម្រាប់ពណ៌ទាំង 4 នេះសុទ្ធតែមានចំណុចពិសេសលេចធ្លោរៀងៗគ្នា។ ស្មាតហ្វូន Nova Flip ទាំង 4 ពណ៌នេះ គឺមានផ្នែកខាងក្រោយឌីស្សាញរាងការ៉េដែលមានផ្ទុកនូវកាមេរ៉ា 2 lens និងភ្លើង LED Flash ។
Article image
គួរបញ្ជាក់ថា ស្មាតហ្វូន Nova 12 ដែលបានបង្ហាញវត្តមានកាលពីមុននេះ គឺមានការបំពាក់នូវបច្ចេកវិទ្យា  two-way satellite SMS ដូច្នេះជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ យើងក៏អាចនឹងឃើញនូវបច្ចេកវិទ្យាដូចគ្នានេះផងដែរ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏អាចនឹងមានការបំពាក់នូវបច្ចេកវិទ្យា  NearLink ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានពីមុនមកទៀតផង។
Article image
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Nova Flip នេះ ត្រូវបានគេគេនិយាយថា អាចនឹងមានតម្លៃខ្ពស់ជាងស្មាតហ្វូន Nova 12 series ប៉ុន្តែមានតម្លៃទាបជាងស្មាតហ្វូន Pocket 2 foldable។  ស្មាតហ្វូននេះអាចនឹងមានបន្ទះឈីប  Kirin 9010E ដែលមានកម្រិតទាបជាងបន្ទះឈីប9010 SoC ប៉ុន្តែវាខ្ពស់ជាងបន្ទះឈីប 9000SL។ ការទម្លាយមួយទៀតបញ្ជាក់ថា ស្មាតហ្វូនបត់បាននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP ហើយវាក៏មានមុខងារ AI tools និង HarmonyOS software version ថ្មីផងដែរ៕
Article image