ស្វែងរកពួកយើង:

Huawei ឈរចំណាត់ថ្នាក់លេខ 1 នៅលើទីផ្សារស្មាតហ្វូនបត់បាននៅក្នុងត្រីមាសទី 1 ឆ្នាំ 2024

ដោយ

Koun Jab Luffy

23 ឧសភា 2024 05:42 ល្ងាច

អាន 2 នាទី

Article image
យោងតាមរបាយការណ៍មួយចេញពីស្ថាប័ន TechInsights បានអោយដឹងថា ក្រុមហ៊ុន Huawei បានក្លាយជាម៉ាកយីហោនាំមុខគេនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះសម្រាប់ទីផ្សារសកលនៃស្មាតហ្វូនបត់បាន។ ថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនេះបានវិភាគទៅលើទិដ្ឋភាពនៃកំនើន និងអត្រានៃភាពជោគជ័យនៃស្មាតហ្វូនបត់បាននៅក្នុងទីផ្សារសកលផងដែរ។ នៅក្នុង របាយការណ៍នេះ ស្ថាប័ន TechInsights បង្ហាញថា ក្រុមហ៊ុន Huawei ធ្វើបានយ៉ាងល្អទៅលើស្មាតហ្វូនបត់បាននេះ ហើយក្រុមហ៊ុននេះ ក៏បាននាំមុខគេទៅលើទីផ្សារស្មាតហ្វូនបត់បានសកលសម្រាប់ត្រីមាសទី 1 ឆ្នាំ 2024 នេះ។
ការសម្រេចបាននូវជោគជ័យនេះគឺដោយសារតែវត្តមាននៃស្មាតហ្វូនបត់បាន Huawei Mate X5 ។ ជាមួយនឹងការ upgrade កាន់តែប្រសើរ និងមុខងារទំនើបៗដូចជា NearLink និងប្រព័ន្ធ Satellite Communication នោះ ស្មាតហ្វូនបត់បាននេះ ក៏ចាប់ផ្តើមមានការពេញនិយមខ្លាំងក្លានៅជុំវិញពិភពលោកថែមទៀត។ ក្រុមហ៊ុន Huawei គឺមានកំនើនចំនួន 257% បើធៀបទៅនឹងឆ្នាំមុននេះ សម្រាប់ស្មាតហ្វូនបត់បាននៅក្នុងរយៈពេល 3 ខែដំបូងនៅក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះផងដែរ នេះគឺការកើនឡើងគួរអោយកត់សម្គាល់ផងដែរស្របពេលដែលមានការប្រកាសបង្ហាញនូវស្មាតហ្វូនបត់បាន 3 បត់របស់ពិភពលោក។
Article image
បើទោះបីជាក្រុមហ៊ុន OEM មិនទាន់បានប្រកាសអំពីព័ត៌មានលម្អិតនៃស្មាតហ្វូនបត់បាន 3 បត់នៅឡើយទេនោះ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែមិថុនាឆ្នាំនេះ។ សម្រាប់ក្រុមហ៊ុន Samsung ជាប់ចំណាត់ថ្នាក់លេខ 2។ អ្នកវិភាគជាច្រើននិយាយថា ការលក់សរុបរបស់ស្មាតហ្វូន Galaxy folds ក៏នៅតែបន្តមានការធ្លាក់ចុះនៅក្នុងត្រីមាសទី 1 ឆ្នាំនេះ។ យ៉ាងណាមិញ ក្រុមហ៊ុននេះ នៅតែបន្តនាំមុខនៅក្នុងទីផ្សារស្មាតហ្វូន Flip  របស់ខ្លួន ផងដែរ។ សម្រាប់ក្រុមហ៊ុន Honor វិញ គឺមានកំណើនល្អនៅលើទីផ្សារផងដែរ ដែលក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ 3។ ចំពោះក្រុមហ៊ុន Lenovo និង Motorola គឺមានការកើនឡើងទៅលើទីផ្សារស្មាតហ្វូនបត់បានផងដែរ៕