ស្វែងរកពួកយើង:

Huawei ឈរចំណាត់ថ្នាក់លេខ 1 លើទីផ្សារ Wearable នៅប្រទេសចិនសម្រាប់ត្រីមាសទី 3 ឆ្នាំ 2024 នេះ

ដោយ

Koun Jab Luffy

11 ធ្នូ 2024 08:26 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការវិភាគទៅលើស្មាតហ្វូនរួចមក នៅពេលនេះ គឺដល់ពេលវិភាគទៅលើស្មាតវ៉ចវិញម្តង។ តាមរបាយការណ៌ថ្មីនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei ទទួលបាននូវចំណាត់ថ្នាក់កំពូលនៅក្នុងទីផ្សារ Wearable នៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ។ បើស្ថាប័ន  Canalys ពេលនេះ ក៏បានចែករំលែកនូវរបាយការណ៍ថ្មីមួយ សម្រាប់វិស័យស្មាតវ៉ចនៅក្នុងប្រទេសចិន និងទីផ្សារសកលសម្រាប់ត្រីមាសទី 3 នៅក្នុងឆ្នាំនេះ។ របាយការណ៍ថ្មីនេះ បានទម្លាយថា ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងប្រទេសចិន និងចំណាត់ថ្នាក់លេខ 3 សម្រាប់ទីផ្សារ Wearable សម្រាប់ត្រីមាសទី 3 ឆ្នាំ 2024 នេះ។
ក្រុមហ៊ុន OEM របស់ចិននេះ ក៏ទទួលបាននូវចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ទីផ្សារទាំងពីរនេះ។ សម្រាប់ទីផ្សារប្រទេសចិនោះ ក្រុមហ៊ុន Huawei មានចំណែកទីផ្សារចំនួន 36% ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំខ្ពស់បំផុត។ ក្រុមហ៊ុននេះ មានកំនើនទីផ្សារចំនួន 28% បើធៀបទៅនឹងឆ្នាំមុននេះ។
Article image
ក្រុមហ៊ុននេះ ក៏បានផ្តល់នូវផលិតផលដែលមានភាពច្នៃប្រឌិតជាច្រើនទៅកាន់អ្នកប្រើប្រាស់ផងដែរ។ ក្រុមហ៊ុន Xiaomi ជាប់ចំណាត់ថ្នាក់លេខ 2 ជាមួយនឹងចំណែកទីផ្សារចំនួន 26% ។ ក្រុមហ៊ុនXTC និង Apple ជាប់លេខ 3 និងលេខ 5 ។សម្រាប់ក្រុមហ៊ុនចំណាត់ថ្នាក់ទី ៥ គឺក្រុមហ៊ុន  360 Group ដែលមានចំណែកទីផ្សារចំនួន 2% និងកំណើនប្រចាំឆ្នាំដល់ទៅ 22% ផងដែរ។
Article image
ក្រុមហ៊ុន Huawei មានការនាំចេញទៅលើទីផ្សារ Wearable ចំនួន 14% សម្រាប់ទីផ្សារទី 3 ឆ្នាំ 2024 នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ មានកំណើនចំនួន 2% ធៀបទៅនឹងឆ្នាំមុននេះ។ ការលក់នៅ Wearable ក៏ជួយក្រុមហ៊ុននេះឈរនៅចំណាត់ថ្នាក់លេខ 3 នៅលើទីផ្សារសកលនៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះផងដែរ។ បើតាមរបាយការណ៌ក្នុងពេលនេះ ក្រុមហ៊ុននេះ បាននាំចេញស្មាតវ៉ចនៅទីផ្សារសកលចំនួន 7.1% និងចំណែកទីផ្សារសកលចំនួន 13.5% ជាមួយនឹងកំណើនប្រចាំឆ្នាំដល់ទៅ 38.5%។
Article image
សូមជំរាបថា ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតវ៉ចជាច្រើននៅក្នុងឆ្នាំ 2024 នេះ។ នៅលើបញ្ជីនេះ ក៏មានបង្ហាញនូវពណ៌ថ្មីរបស់ស្មាតវ៉ច Watch GT 4, Watch D2, Watch GT 5 series, Golf and Gold + Sapphire Edition របស់ម៉ូដែល Watch Ultimate Series ផងដែរ៕