ស្វែងរកពួកយើង:

Huawei ត្រូវគេរំពឹងថា អាចនឹងបង្ហាញ Nova ចំនួន 2 ស៊េរី នៅក្នុងឆ្នាំនេះ

ដោយ

Koun Jab Luffy

30 មករា 2025 03:41 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei អាចនឹងធ្វើអោយអ្នកប្រើប្រាស់របស់ខ្លួនមានការភ្ញាក់ផ្អើលតាមរយៈការប្រកាសចេញនូវស្មាតហ្វូន Nova ចំនួន 2 ម៉ូដែលនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះ នឹងបញ្ចេញនូវស្មាតហ្វូន Nova ថ្មីនេះ ដោយផ្តោតទៅលើទីផ្សារស្មាតហ្វូនថ្នាក់កណ្តាល។ គិតមកដល់ពេលនេះ ក្រុមហ៊ុន Huawei មានការប្រកាសចេញនូវស្មាតហ្វូនរបស់ខ្លួនចំនួន 4 ប្រភេទ រួមមានដូចជា Huawei Pura/P, Mate, Nova និង Enjoy series។ សម្រាប់ស្មាតហ្វូនត្រកូល Pura/Mate គឺផ្តោតទៅលើស្មាតហ្វូន Flagship ខណៈដែលស្មាតហ្វូន Nova ផ្តោតទៅលើស្មាតហ្វូនថ្នាក់កណ្តាល ហើយនិងស្មាតហ្វូន Enjoy គឺជាម៉ូដែលស្មាតហ្វូនលំដាប់ថវិកា។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុននេះ តែងតែបង្ហាញនូវស្មាតហ្វូនថ្មីៗរបស់ខ្លួនជានិច្ច។ នៅក្នុងពេលនេះ ក្រុមហ៊ុននេះអាចនឹងប្រកាសចេញនូវស្មាតហ្វូន Nova ចំនួន 2 ម៉ូដែលនៅក្នុងឆ្នាំនេះសម្រាប់អ្នកប្រើប្រាស់ជាច្រើនរបស់ខ្លួន។ទាក់ទងនឹងព័ត៌មាននេះ FixedFocus បានបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងធ្វើការអាប់ដេតទៅលើស្មាតហ្វូន Nova របស់ខ្លួនជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Nova 14 ជាមួយនឹង Nova 15 series ។ ស្មាតហ្វូន Nova 14 អាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី ១ ឆ្នាំនេះ ខណៈពេលដេលស្មាតហ្វូន Nova 15 នឹងបង្ហាញខ្លួននៅចុងខែធ្នូ ឆ្នាំ 2025 នេះផងដែរ។
Article image
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានបន្ថែមស្មាតហ្វូនបត់បានថ្នាក់កណ្តាលទៅកាន់ម៉ូដែល Nova នោះគឺ Nova Flip ។ ពេលនេះ ក្រុមហ៊ុនក៏ផ្តោតទៅលើស្មាតហ្វូនថ្មីថ្នាក់កណ្តាលចំនួន 2 ស៊េរីរបស់ខ្លួន។ ស្មាតហ្វូន Huawei Nova 14 នេះនឹងប្រើប្រាស់នូវបន្ទះឈីប Kirin ដែលប្រើប្រាស់នៅលើស្មាតហ្វូន Mate 70 Pro ។ ស្មាតហ្វូន Nova 14 series នឹងបង្ហាញខ្លួនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ដែលវានឹងមានការបង្កើនសមត្ថភាពទៅលើ dynamic និងមុខងារ AI ជាច្រើនយ៉ាងសម្បូរបែប៕
Article image
Huawei ត្រូវគេរំពឹងថា អាចនឹងបង្ហាញ Nova ចំនួន 2 ស៊េរី នៅក្នុងឆ្នាំនេះ