ស្វែងរកពួកយើង:

Huawei ត្រៀមកាមេរ៉ា 200MP Periscope សម្រាប់ម៉ូដែល Flagship របស់ខ្លួនហើយ

ដោយ

Koun Jab Luffy

23 ឧសភា 2025 02:17 រសៀល

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីមួយដែលបានចែករំលែកនៅលើ Weibo ចេញពីអ្នកទម្លាយម្នាក់ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei បាននឹងកំពុងតែតេស្តទៅលើកាមេរ៉ាទំហំ 200MP Periscope សម្រាប់ស្មាតហ្វូនម៉ូដែលប្រណិត Flagship ជំនាន់ថ្មីរបស់ខ្លួនhហើយ។ ដូច្នេះសម្រាប់ម៉ូដែលថ្មីៗខាងមុខនេះ យើងអាចនឹងឃើញនូវការ upgrade lens កម្រិតខ្ពស់ជាមិនខាន ជាពិសេសទៅលើស្មាតហ្វូនMate 80 series នេះតែម្តង។ យោងតាមអ្នកទម្លាយ DigitalChatStation បានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូននេះ នឹងប្រើប្រាស់នូវកាមេរ៉ា  200MP periscope telephoto។
ខណៈពេលដែលទ្នកទម្លាយនេះ នៅមិនទាន់បានទម្លាយឈ្មោះរបស់ផលិតផលថ្មីនេះ នៅឡើយទេនោះ មានការប៉ាន់ស្មានថា ក្រុមហ៊ុន Huawei បានត្រៀមខ្លួនក្នុងការតេស្តទៅលើ lens ធំនេះ នៅលើផលិតផលជាច្រើនរបស់ខ្លួននាពេលខាងមុខ។ កាមេរ៉ាទំហំ 200MP periscope នេះ គឺនឹងមានការផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ដោយអាចជួយអោយកាមេរ៉ា អាចធ្វើការពង្រឹងទៅលើសមត្ថភាពនៃការ zoom និងគុណភាពរូបភាពបានយ៉ាងច្បាស់ល្អ។ ជាពិសេស គឺអាចធ្វើការថតកម្រិត 3X ទៅ 10x optical zoom បានជាមួយនឹងរូបភាពម៉ត់ច្បាស់ល្អបំផុត។
សម្រាប់ស្មាតហ្វូន Huawei Pura 80 Ultra នឹងមានកាមេរ៉ាហ៊្សូម 10x optical zoom ដូចទៅនឹងស្មាតហ្វូន P40 Pro+ ផងដែរ។ បើទោះបីជាក្រុមហ៊ុននេះ ទើបតែចាប់ផ្តើមនៅក្នុងការតេស្តទៅលើ lens ថ្មីនេះក៏ដោយ សម្រាប់ដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូនថ្មីដែលគ្រោងនឹងចេញឆ្នាំនេះ ប្រហែលជាមិនទាន់អាចប្រើបានទេ ហើយក្រុមហ៊ុននេះក៏ទាន់អាចេញជាផ្លូវការក្នុងពេលឆាប់ៗនេះដូចគ្នា។
Article image
ប៉ុន្តែប្រសិនបើការបែកធ្លាយនេះ គឺជាការពិតនោះ ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវកាមេរ៉ា 200MP periscope telephoto នេះនៅលើស្មាតហ្វូន Mate 80 series ខាងមុខនេះ។ បច្ចុប្បន្ននេះ ស្មាតហ្វូនជាច្រើន ម៉ូដែលដូចជា Xiaomi 15 Ultra និង  Vivo X200 Pro ក៏ប្រើប្រាស់នូវកាមេរ៉ាសិនស័រទំហំ 200MP រួចហើយ។ សម្រាប់ព័ត៌មានបន្ថែម យើងនឹងបន្តរង់ចាំទៀតតាមដានបន្ថែមទៀតសម្រាប់ប៉ុន្មានថ្ងៃខាងមុខនេះ៕
Huawei ត្រៀមកាមេរ៉ា 200MP Periscope សម្រាប់ម៉ូដែល Flagship របស់ខ្លួនហើយ