ស្វែងរកពួកយើង:

Huawei ត្រៀមចេញស្មាតហ្វូនអេក្រង់បត់ 3 តង់ថ្មីនៅខែក្រោយនេះ ប្រជែងជាមួយ iPhone 17 Series

ដោយ

Koun Jab Luffy

27 សីហា 2025 08:30 ព្រឹក

អាន 2 នាទី

Article image
នៅខែកញ្ញាខាងមុខនេះ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួននៅក្នុងការប្រកាចេញជាផ្លូវការណ៌នូវផលិត ផលថ្មីៗ និងស្មាតហ្វូនជាច្រើន ដែលនៅក្នុងនោះមានដូចជា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ ជំនាន់ទី 2 រួមជាមួយនិងស្មាតវ៉ច កាសស្តាប់ និងផលិតផលជាច្រើនទៀតផង។ យោងតាមអ្នកទម្លាយ FixedFocus ថ្មីៗនេះ ទើបតែទម្លាយអំពីយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Huawei សម្រាប់ខែក្រោយនេះផងដែរ។
តាមការបញ្ជាក់ពីអ្នកទម្លាយខាងលើនេះ អោយដឹងថា ដើម្បីបង្កើនទៅលើចំនួនអ្នកប្រើប្រាស់របស់ខ្លួនកាន់តែច្រើននោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងប្រជែងជាមួយនឹងក្រុមហ៊ុន Apple នៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិន។ ក្រុមហ៊ុននេះត្រូវបានគេព្យាករណ៌ថា នឹងយកនាំមុខ iPhone 17 Series តាមរយៈស្មាតហ្វូនបត់បាន 3 តង់ជំនាន់ទី 2 របស់ខ្លួនដែលមានឈ្មោះហៅថា Mate XTs។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 10 ខែកញ្ញាខាងមុខនេះហើយ។
Article image
ក្រៅពីស្មាតហ្វូនអេក្រង់បត់បាននេះ ក្រុមហ៊ុន Huawei អាចនឹងបង្ហាញនូវថេប្លេតតូចដែលបំពាក់នូវបន្ទះឈីប 9020 5G។ បន្ថែមពីនេះ ក្រុមហ៊ុន Huawei ក៏អាចនឹងបញ្ចេញនូវថេប្លេតថ្មីចំនួន 2 នៅដើមខែកញ្ញាខាងមុខនេះផងដែរ។ ក្រុមហ៊ុននេះក៏ត្រៀមបញ្ចេញនូវផលិតផលជាច្រើនទៀតមុនដាច់ខែកញ្ញាខាងលើមុខដូចគ្នា។ សម្រាប់ផលិតផលថ្មីទាំងនេះ អាចនឹងមានកាសស្តាប់ FreeClip earbuds ជំនាន់ទី 2 ស្មាតវ៉ច Watch GT 6 series និងស្មាតហ្វូនបត់បាន Nova Flip 2 vertical foldable ផងដែរ។
Article image
សម្រាប់ស្មាតហ្វូន Nova Flip 2 និង Mate XTs នឹងក្លាយជាការផ្តោតរបស់ក្រុមហ៊ុន Huawei នៅក្នុងការប្រជែងជាមួយនឹងស្មាតហ្វូន iPhone 17 Series។ ក្រុមហ៊ុន Huawei នឹងបង្ហាញនូវស្មាតវ៉ច Watch GT 6 series ដែលមានបំពាក់នូវមុខងារ ផ្តាច់មុខ និង AI ជា ច្រើនទៀត សម្រាប់ទីផ្សារសកលនៅថ្ងៃទី 19 ខែកញ្ញានេះ ៕
Article image