ស្វែងរកពួកយើង:

Huawei ត្រៀមចេញឡានអគ្គិសនីថ្មីមួយទៀតនៅខែកញ្ញាជាមួយតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

18 កក្កដា 2025 09:09 ព្រឹក

អាន 2 នាទី

Article image
Shangjie (尚界) ដែលជាម៉ាកយីហោថ្មីក្រោមការចាប់ដៃគ្នារវាង Huawei និង SAIC ដែលជាម៉ូដែលទី 5 ស្ថិតនៅក្រោមឆ័ត្ររបស់ HIMA បានត្រៀមចេញឡានអគ្គិសនីថ្មី Shangjie H5 SUV នៅខែកញ្ញាខាងមុខនេះហើយ។ សម្រាប់ម៉ូដែលនេះ គឺមានការផ្តោតខ្លាំងទៅលើអ្នកប្រើប្រាស់បែបយុវវ័យ ដោយមិនដួចគ្នាចជាមួយនិងម៉ូដែលមុនៗដូចជា Aito, Luxeed, Stelato និង Maextro សុទ្ធសឹងតែជាម៉ូដែលប្រណិតៗនោះទេ។ សូមជំរាបថា កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុននេះ ក៏បានទម្លាយចេញនូវភាពផ្លូវការណ៌របស់ Shangjie H5 ប៉ុន្មានសន្លឹកផងដែរ។
កាលពីថ្ងៃពុធកន្លងទៅនេះ ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា MIIT របស់ប្រទេសចិន បានបញ្ចេញនូវព័ត៌មានពីឡានអគ្គិសនីថ្មីនេះរួចហើយ។ បើមើលទៅលើរបាយការណ៌របស់ស្ថាប័នខងលើនេះបង្ហាញថា ឡានថ្មីនេះ មានទាំងជម្រើស BEV និងEREV។ សម្រាប់ម៉ូដែលអគ្គីសនីសុទ្ធ គឺអាចបើកបរបានចម្ងាយ 655km តាមស្តង់ដារ CLTC range ខណៈដែលម៉ូដែល EREV អាចបើកបរបានចំងាយ 1,300km ហើយនៅលើឡាននេះក៏មានការបំពាក់នូវប្រព័ន្ធ Huawei ADS 4 ADAS ដែលមានសមត្ថភាពផ្តល់ព័ត៌មានតាមរយៈសិនស័រ ដោយបូកបញ្ចូលទាំង lidar នៅខាងមុខផងដែរ។
Article image
H5 គឺជាប្រភេទ mid-size SUV ប្រភេទ 5 កៅអី មានវិមាត្រ 4780/1910/1657mm និងគម្លាតកង់មុខក្រោយ 2840mm។នៅលើ MIIT បានបង្ហាញទៀតថា សម្រាប់ជម្រើស BEV គឺមាន 2 ប្រភេទប្រើប្រាស់នូវម៉ូទ័រមួយកម្លាំង 150kW និងមានគាំទ្រដោយអាគុយ LFP និងមួយទៀតម៉ូទ័រកម្លាំង 180kW គាំទ្រដោយអាគុយ NMC ហើយម៉ូទ័រទាំង 2 នេះ គឺផលិតឡើងដោយ SAIC ខណៈដែលអាគុយផលិតឡើងដោយ CATL។ ចំពោះជម្រើស EREV គឺមានការប្រើប្រាស់ម៉ូទ័រកម្លាសំង 150kW និងមានបន្ថែមនូវម៉ាស៊ីនចំនុះ 1.5L (ICE) ជាមួយកម្លាំង+72kW។
Article image
តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា សម្រាប់ម៉ូដែលថ្មីនេះ គឺនឹងមានតម្លៃក្រោម 200,000 យ៉ន់ ខណៈដែល  CarNewsChina ព្យាករណ៌ថា នឹងមានតម្លៃចាប់ពី 145,000 យ៉ន់ដែលស្មើរនឹង 20,200 ដុល្លារ។
Huawei ត្រៀមចេញឡានអគ្គិសនីថ្មីមួយទៀតនៅខែកញ្ញាជាមួយតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ