ស្វែងរកពួកយើង:

Huawei ត្រៀមបញ្ចេញ Nova Series ម៉ូដែលថ្មីបន្ថែមទៀតនៅចុងឆ្នាំនេះ!

ដោយ

Koun Jab Luffy

23 ឧសភា 2025 08:36 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែបង្ហាញស្មាតហ្វូនថ្នាក់កណ្តាលដែលមានលក្ខណៈសម្បត្តិខ្លាំងក្លាបំផុតរបស់ខ្លួន Nova 14 Series នៅលើទីផ្សារចិន។ នៅថ្ងៃនេះ មានដំណឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ក៏មានគម្រោងនៅក្នុងការបញ្ចេញនូវស្មាតហ្វូនម៉ូដែលថ្មីមួយទៀតនៃត្រកូល Nova នេះ នៅក្នុងឆ្នាំនេះផងដែរ។ យោងតាមពាក្យចចាមអារ៉ាមថ្មីមួយ បានបញ្ជាក់ថា ស្មាតហ្វូន Huawei Nova 15 Series ក៏នឹងបង្ហាញខ្លួនផងដែរ។ អ្នកទម្លាយ @SmartPikachu បានបង្ហោះនៅលើ Weibo ថា ក្រុមហ៊ុន Huawei បានបង្កើនទៅលើចំនួននៃការផលិតបន្ទះឈីបផងដែរ។
បើតាមសេចក្តីរាយការណ៌មុននេះ ក្រុមហ៊ុន Huawei នេះ ក៏មានការអភិវឌ្ឍទៅលើបន្ទះឈីប Kirin 5G សម្រាប់ស្មាតហ្វូនលំដាប់ថវិកា ស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូន Flagship ផងដែរ។ ហើយក៏មានការលេចលឺថា ក្រុមហ៊ុននេះ ក៏កំពុងតែបង្កើនទៅលើការផលិតបន្ទះឈីប Kirin និងវត្តមានស្មាតហ្វូន Huawei Nova Series មួយទៀតនៅឆ្នាំនេះដូចគ្នា។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី Nova 15 series នឹងបង្ហាញខ្លួននៅឆមាសទី 2 ឆ្នាំ 2025 នេះ។ ពាក្យចចាមអារ៉ាមចុងក្រោយបំផុតនេះ បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះនឹងបង្ហាញស្មាតហ្វូន Nova ថ្មីចំនួន 2 ម៉ូដែលនៅឆ្នាំនេះ។
Article image
តាមដំណឹងថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Huawei នឹងធ្វើការ Upgrade ទៅលើស្មាតហ្វូន Nova series របស់ខ្លួនអាចនឹងមានចំនួនច្រើនជាងស្មាតហ្វូនត្រកូល Pura ឬ Mate Flagship។ ក្រុមហ៊ុន Huawei អាចនឹងបន្តបញ្ចេញនូវស្មាតហ្វូន Nova 15 នៅចុងឆ្នាំ 2025 នេះថែមទៀតផង។ សូមជំរាបថា ស្មាតហ្វូន Nova 14 series គឺជាស្មាតហ្វូនថ្នាក់កណ្តាលដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន Huawei ដែលមាន 3 ម៉ូដែល រួមមានដូចជា ម៉ូដែល Standard, Pro និង Ultra។ ស្មាតហ្វូនទាំង 3 នេះ មានការឌីស្សាញរូបរាងយ៉ាងប្រណិត និងមុខងារពិសេសៗជាច្រើន។
Article image
សម្រាប់ស្មាតហ្វូន Huawei Nova 14 Ultra វិញ ក៏មានការទ្រទ្រង់នូវបច្ចេកវិទ្យា Satellite កម្រិតខ្ពស់ ហើយនិងបន្ទះឈីប Kirin 8020 ទៀតផង។ ក្រុមហ៊ុន Huawei ក៏មានការពង្រឹងទៅលើសមត្ថភាពនៃកាមេរ៉ាកាន់តែប្រសើរសម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួនផងដែរ៕
Huawei ត្រៀមបញ្ចេញ Nova Series ម៉ូដែលថ្មីបន្ថែមទៀតនៅចុងឆ្នាំនេះ!