
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei ទើបតែចែករំលែកនូវវីដេអូថ្មីមួយអំពីមុខងារ AI Best Expression tool សម្រាប់ស្មាតហ្វូន Nova 13 series។ បើតានដំនឹងចុងក្រោយនេះ គឺបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅថ្ងៃទី 12 ខែធ្នូខាងមុខនេះហើយ។ នៅមុនព្រឹត្តិការណ៍នៃការសម្ពោធនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏បានទម្លាយនូវមុខងារជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ សូមជំរាបថា ស្មាតហ្វូន Nova 13 series នេះ បានបង្ហាញខ្លួននៅក្នុងប្រទេសចិនរួចហើយ។
ពេលនេះ ក្រុមហ៊ុន Huawei ក៏បានត្រៀមខ្លួននៅក្នុងការបញ្ចេញនូវស្មាតហ្វូនថ្មីនេះ ទៅកាន់ទីផ្សារសកលជាមួយនឹងមុខងារជាច្រើន ហើយលក្ខណៈពិសេសមួយគឺជាមុខងារ AI Best Expression។ សម្រាប់ AI Tool នេះគឹពង្រឹងទៅលើមុខងារ Facial Expressions នៅក្នុងរូបភាពជាទម្រង់ real-time។ មុខងារនេះ អាចចាប់រូបភាពបានល្អបំផុតនៅក្នុងការថតរូបភាពជា selfie ឬ groupfie។

នៅក្នុងការទម្លាយជាសកលនៅពេលនេះ ស្មាតហ្វូន Huawei Nova 13 Pro នេះ គឺនឹងមានផ្តល់នូវមុខងារ AI Expression ដ៏អស្ចារ្យបំផុតជាពិសេសក្រុមហ៊ុន Huawei ក៏ពង្រឹងសមត្ថភាពនៅក្នុងការថតរូបផាពពេលយប់បានយ៉ាងល្អនៅលើស្មាតហ្វូន Nova 13 series ផងដែរ។
ជាមួយនិងមុខងារនេះ អ្នកប្រើប្រាស់សម្រាប់ទីផ្សារសកលនឹងទទួលបាននូវភាពរីករាយ និងបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យមិនថាថតរូបភាពជាទម្រង់ portrait, selfie, night shot ឬ Groupfie ជាដើម។ ក្រុមហ៊ុន Huawei ក៏បានទម្លាយពីការប្រកាសចេញនូវស្មាតហ្វូន Nova 13 ចំនួន 2 សម្រាប់ទីផ្សារសកលគឺ Standard និង Pro ផងដែរ។ ថ្មីៗនេះ ស្មាតហ្វូនដែលមានលេខម៉ូដែល CTR-L91 និង Nova 13i ក៏បង្ហាញខ្លួននៅលើវិញ្ញាបនបត្រជាច្រើនផងដែរ៕
