ស្វែងរកពួកយើង:

Huawei ត្រៀមបញ្ចេញស្មាតហ្វូនបត់ 3 តង់ Mate XTs ប្រជែងជាមួយ iPhone 17 Series

ដោយ

Koun Jab Luffy

11 សីហា 2025 09:15 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយកន្លងមក បានបង្ហើបថា ក្រុមហ៊ុន Huawei និង Apple គឺបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនសម្រាប់ឆ្នាំ 2025 ដោយឆ្នាំនេះ ក្រុមហ៊ុនធំៗទាំងពីរនឹងមានការប្រកាសចេញវត្តមានស្មាតហ្វូន Mate XTs និង iPhone 17 series។ បើរបាយការណ៌មុននេះ បាននិយាយថា Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា យក្សចិននេះ គឺអាចនឹងធ្វើការប្រកាសស្មាតហ្វូនបត់បាន 3 តង់ជំនាន់ទី 2 នេះដូចទៅនឹងឆ្នាំមុនផងដែរ។
ជាមួយគ្នានេះក៏មានអ្នកទម្លាយម្នាក់បានចេញមកបញ្ជាក់នៅលើ Weibo ថា ក្រុមហ៊ុន Huawei អាចនឹងបង្ហាញចេញនូវស្មាតហ្វូន Mate XTs នេះ ចំថ្ងៃនៃការប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូន iPhone 17 Series តែម្តង។ បើតាមការព្យាករណ៌កន្លងមកបាននិយាយថា ស្មាតហ្វូនបត់បាន 3 តង់ជំនាន់ទី 2 របស់ក្រុមហ៊ុននេះ អាចនឹងប្រកាសជាផ្លូវការនៅដើមខែ ឬពាក់កណ្តាលខែកញ្ញាខាងមុខនេះហើយ។
Article image
សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ពិភពលោក នៅថ្ងៃទី 10 ខែកញ្ញានេះ ដែលមានរយៈពេល 1 ថ្ងៃបន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 16 series។ សម្រាប់ក្រុមហ៊ុន Apple វិញអាចនឹងរក្សានូវកាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូន iPhone 17 series នេះនៅថ្ងៃទី 09 ឬ 10 ខែកញ្ញា ឆ្នាំ 2025។
Article image
គួរបញ្ជាក់ថា ការបែកធ្លាយថ្មីនេះ មិនបានទម្លាយអំពីកាលបរិច្ឆេទនៃការសម្ពោធជាក់លាក់នៅឡើយទេសម្រាប់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Mate XTs នេះនៅឡើងយទេ។ ប៉ុន្តែបមើលទៅលើរបាយការណ៍ជាច្រើនមុននេះ ធ្លាប់មាមការបញ្ជាក់ថា ស្មាតហ្វូនបត់បាន 3 តង់ជំនាន់ទី 2 នេះអាចនឹងបង្ហាញខ្លួននៅថ្ងៃទី 12 ខែកញ្ញានេះ។ មួយវិញទៀតក្រៅពីការបង្ហើបអំពីកាលបរិច្ឆេទនៃការសម្ពោធនេះ ការបែកធ្លាយខាលើនេះ មិនបានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនបត់បាន 3 តង់ដូចគ្នា។
Article image
យ៉ាងណាមិញ ព័ត៌មានជាច្រើនមុននេះ ធ្លាប់បានទម្លាយថា ក្រុមហ៊ុន Huawei នឹងបង្ហាញស្មាតហ្វូនបត់បាន 3 តង់នេះ មាន 2ពណ៌ដ៏ស្រស់ស្អាតដែលក្នុងនោះក៏មានពណ៌ស (White) ផងដែរ។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ពីការប្រើប្រាស់ eSIM អាចនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការ upgrade ទៅលើស្មាតហ្វូនបត់បាន 3 តង់នេះដូចគ្នា។ ក្រុមហ៊ុន Huawei អាចនឹងទម្លាយនូវមុខងារថ្មីនៃបច្ចេកវិទ្យា Satellite ដែលប្រើប្រាស់នៅលើស្មាតហ្វូនបត់បាន 3 តង់នេះ រួមនិងការពង្រឹងទៅលើត្រចៀកបត់ Hinge កាន់តែរឹងមាំបំផុតក្នុងការប្រើប្រាស់៕
Huawei ត្រៀមបញ្ចេញស្មាតហ្វូនបត់ 3 តង់ Mate XTs ប្រជែងជាមួយ iPhone 17 Series