
យោងតាមរបាយការណ៌របស់ Counterpoint Research បានបង្ហាញថា ក្រុមហ៊ុន Huawei មានកំណើនការលក់យ៉ាងខ្លាំងមែនទែនទៅលើស្មាតហ្វូនអេក្រង់បត់បាន គិតចាប់ពីខែមករាដល់ខែមីនាកន្លងទៅនេះ។ ការវិវត្តន៌ថ្មីនេះ ត្រូវបានគមើលឃើញថា មានការភ្ញាក់ផ្អើល ដោយសារតែគិតមកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ នៅតែបន្តមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ក៏ដូចជាមិនទាន់មានសមាសភាគគ្រប់គ្រាន់នៅក្នុងសង្វាក់ផលិតកម្ម ហើយនិងមិនសេវាកម្ម Google នៅឡើយ។
យោងតាមប្រភពខាងលើនេះ បានបន្តថា នៅពេលនេះ ក្រុមហ៊ុន Samsung ហាក់មានការធ្លាក់ចុះបន្តិចទៅលើការលក់ស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួន។ នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ ក្រុមហ៊ុននេះ គឺត្រូវបានគេមើលឃើញថា បានធ្លាក់មកឈរនៅលេខរៀងទី 2 ជាមួយយនិងការលក់ធ្លាក់ចុះ 42% ប្រៀបធៀបជាមួយនិងត្រីមាសទី 1 ឆ្នាំ 2023។

ក្រឡេកមកមើលក្រុមហ៊ុន Huawei វិញត្រូវបានគេមើលឃើញថា មានការស្ទុះឡើងខ្លាំងមែនទែន។ បើតាមទិន្នន័យនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 គឺបានបង្ហាញថា ការលក់ស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួន គឺមានចំនួន 257% ដែលភាគច្រើន គឺលក់នៅលើទីផ្សារប្រទេសចិន។ ការត្រឡប់មកវិញនេះ គឺតាមរយៈវត្តមានរបស់ស្មាតហ្វូនអេក្រង់បាន Mate X5 កាលពីឆ្នាំមុន ដោយសារតែម៉ូដែលនេះ គឺមានការបច្ចេកវិទ្យា 5G ដែលជាចំណុចទាក់ទាញថ្មីមួយរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន។
