ស្វែងរកពួកយើង:

Huawei នាំមុខ Samsung លើទីផ្សារទីផ្សារស្មាតហ្វូនអេក្រង់បត់នៅត្រីមាសទី 4 ឆ្នាំ 2024

ដោយ

Koun Jab Luffy

22 កុម្ភៈ 2025 11:46 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei បានយកឈ្នះក្រុមហ៊ុន Samsung ជាថ្មីម្តងទៀតទៅលើការនាំចេញស្មាតហ្វូនអេក្រង់បត់បាននៅលើទីផ្សារសកលសម្រាប់ត្រីមាសទី 4 ឆ្នាំ 2024 កន្លងទៅនេះ។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏ទើបតែបានប្រកាសចេញស្មាតហ្វូនអេក្រង់បត់ 3 តង់របស់ខ្លួននៅលើទីផ្សារកលផងដែរ។
បើតាមទិន្នន័យ TechInsights នៅពេលនេះ ក៏បង្ហាញពីរបាយការណ៌ស្មាតហ្វូនអេក្រង់បត់សម្រាប់ត្រីមាសទី 4 ឆ្នាំ 2024 នេះផងដែរ។  សម្រាប់លទ្ធផលនៃការនាំចេញរបស់ក្រុមហ៊ុននិមួយៗគឺពិតជាមានភាពភ្ញាក់ផ្អើលខ្លាំង។ នៅក្នុងរបាយការណ៌នេះបានបង្ហាញថា ការនាំចេញទៅលើស្មាតហ្វូនប្រភេទ book-type របស់ក្រុមហ៊ុន Samsung គឺមានថយចុះប្រៀបធៀបជាមួយនិងក្រុមហ៊ុន Huawei ដោយក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ គឺធ្វើបានត្រឹមតែ 26.7% ប៉ុណ្ណោះ ឈរនៅលើលំដាប់ថ្នាក់ទី 2 នៃតារាងនាំចេញ។
Article image
ក្រឡេមកមើលក្រុមហ៊ុន Huawei គឺឈរនៅលើលេខ 1 ដែលមានចំណែកទីផ្សារ 31.2%។ ក្រុមហ៊ុននេះបាននាំមុខសម្រាប់ទីផ្សារអាស៊ានជាមួយចំនែក 42.5% នាំមុខក្រុមហ៊ុន vivo និង Xiaomi។ ប្រៀបធៀបជាមួយនិងឆ្នាំ 2023, ក្រុមហ៊ុន Huawei មានការនាំចេញធ្លាក់ចុះ 24.7% ទៅលើប្រភេទស្មាតហ្វូនអេក្រង់បត់ book-type។
Article image
ប៉ុន្តែក្រុមហ៊ុនេះមានភាពជោគជ័យទៅលើស្មាតហ្វូនអេក្រង់បត់បែប clamshell។ ការនាំចេញស្មាតហ្វូនអេក្រង់បត់តូចនេះ គឺមានចំនួន 23.4% ដែលមានដូចជាម៉ូដែល Pocket 2 និង Nova Flip។
Huawei នាំមុខ Samsung លើទីផ្សារទីផ្សារស្មាតហ្វូនអេក្រង់បត់នៅត្រីមាសទី 4 ឆ្នាំ 2024