
ផ្អែកតាមរបាយការណ៌របស់ IDC នៅថ្ងៃនេះ បានបង្ហាញថា ទីផ្សារនាំចេញស្មាតហ្វូនដែលមានអេក្រង់បត់បាននៅលើទីផ្សារប្រទេសចិន គឺមានការកើនឡើង 114.5% សម្រាប់ឆ្នាំ 2023 កន្លងទៅនេះ ជាមួយនិងតួរលេខសរុប 7.007 លានគ្រឿង។ ចំនួននេះ គឺមានតួរលេខខ្ពស់ជាងការនាំចេញថេប្លេតសម្រាប់ទីផ្សារឥណ្ឌាថែមទៀតផង។ នៅក្នុងត្រីមាសទី 4 កន្លងទៅនេះ ការនាំចេញគឺមានចំនួន 2.771 លានគ្រឿង នៅក្នុងនោះ ស្មាតហ្វូនអេក្រង់បត់បាន Huawei, OPPO និង Honor គឺមានចំនួនកើនឡើង។
ទីផ្សារស្មាតហ្វូនអេក្រង់បត់បាននៅក្នុងប្រទេសចិននេះ គឺមានការកើនឡើងខ្ពស់ជាង 100% ប្រៀបធៀបជាមួយនិង 4 ឆ្នាំមុន នៅពេលដែលក្រុមហ៊ុនចិនទាំងនេះ ប្រកាសចេញកាលពីឆ្នាំ 2019។ ប្រភពខាងលើនេះបន្តថា នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បាននៅក្នុងប្រទេសចិន ដែលមានតម្លៃ $1000 គឺមានធ្លាក់ចុះចន្លោះពី 66.5% ទៅ 81%។ ប៉ុន្តែសម្រាប់ស្មាតហ្វូនអេក្រង់បត់បាននៅក្នុងប្រទេសចិនដែលមានតម្លៃ $400-$600 គឺមានចំនួនកើនឡើង។
សូមជំរាបថា សម្រាប់អ្នកប្រើប្រាស់នៅក្នុងទីផ្សារប្រទេសចិន ភាគច្រើនគឺមានចំណូលចិត្តទៅលើស្មាតហ្វូនអេក្រង់បត់បានដែលមនរាងផ្តេក ដូចថេប្លេត ជាជាងស្មាតហ្វូនអេក្រង់បត់រាងបញ្ឈរ ពីព្រោះថា សម្រាប់ម៉ូដែលផ្តេក គឺមានតម្លៃថ្លៃ ហើយអ្នកដែលប្រើប្រាស់នូវស្មាតហ្វូនស៊េរីថ្មីនេះ គឺមិនសូវបារម្ភពីតម្លៃនោះទេ។

ប្រភពខាងលើនេះ បន្តបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានរបស់ Huawei គឺបានឈរលំដាប់កំពូលជាមួយនិងចំណែកទីផ្សារ 37.4% ខណៈដែល Mate X5 នៅតែបន្តមានតម្រូវការខ្ពស់ជាងគេបន្ទាប់ពីការប្រកាសចេញរួចមក។ សម្រាប់ក្រុមហ៊ុន Samsung វិញ គឺបានឈរនៅលើលេខរៀងទី 4 ជាមួយចំណែកទីផ្សារ 11%។ ក្រឡេកមកមើលក្រុមហ៊ុនដែលឈរលេខ 2 វិញ គឺក្រុមហ៊ុន OPPO មានចំណែកទីផ្សារ 18.3% និងលេខ 3 ក្រុមហ៊ុន Honor មានចំណែកទីផ្សារ 17.7% និងលេខ 5 ក្រុមហ៊ុន Vivo មានចំណែកទីផ្សារ 9.7%។ Find N3 Flip គឺជាម៉ូដែល clamshell ដែលមានភាពនិយមបំផុត។ សម្រាប់ Xiaomi គឺឈរលេខ 6 មានចំណែកទីផ្សារ 4.6% និង Lenovo ឈរលេខ 7 មានចំណែកទីផ្សារ 1.4%។
