ស្វែងរកពួកយើង:

Huawei និង Chery បញ្ចេញរូបភាពថ្មីរបស់ Luxeed R7 ជាមួយនិងស្លាកឡូហ្កូថ្មី!

ដោយ

Koun Jab Luffy

02 សីហា 2025 03:10 រសៀល

អាន 2 នាទី

Article image
Luxeed ដែលជាម៉ាកយីហោរថយន្តថ្មីមួយដែលមានការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន Huawei និង Chery នៅថ្ងៃនេះ បានបញ្ចេញនូវរូបភាពថ្មីរបស់រថយន្ត Luxeed R7 SUV ជាមួយនិងជម្រើសពណ៌ថ្មី Aurora Green និងមានការប្រើប្រាស់នូវស្លាកឡូហ្កូថ្មីថែមទៀតផង។ គួរបញ្ជាក់ថា ឡាន Luxeed R7 ដែលមានលក់សព្វថ្ងៃនេះ គឺមានតម្លៃចន្លោះពី 34,700 ដុល្លារ ទៅ 47200 ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន។ តាមរយៈរូបភាពដែលបង្ហាញចេញនេះ បញ្ជាក់ថា ឡានថ្មីនេះ មានការប្រើស្លាកឡូហ្កូថ្មី និងមានការកែប្រែទៅលើភ្លើងខាងមុខ រួមនឹងរន្ធខ្យល់ខាងក្រោម។
ប្រភពខាងលើនេះបញ្ជាក់ថា Luxeed R7 ក៏មានការកែប្រែទៅលើផ្នែកខាងក្រៅមួយចំនួនទៀតផងដែរ ក្នុងនោះ មានដូចជាការតម្លើងនូវម៉ៃក្រូហ្វូននៅលើកញ្ចក់ខាងក្រៅ និងមានការបំពាក់នូវប្រព័ន្ធឧបាល័របំពងសម្លេងចំនួន 21 គ្រាប់ រួមនិងទូទឹកកក និងទូកំដៅផងដែរ។ និយាយពីកម្លាំងវិញ គឺនៅបន្តប្រើប្រាស់ដូចម៉ូដែលមុនអញ្ចឹងដែរ។ សម្រាប់ម៉ូដែលកូនកាត់ គឺមានការប្រើប្រាស់នូវម៉ាស៊ីនកម្លាំង 156 សេះចំនុះ 1.5T។ ចំពោះម៉ូដែល Ultra គឺមានម៉ូទ័រអគ្គិសនីភ្លោះកម្លាំងដល់ទៅ 520 សេះ ខណៈដែលម៉ូដែល Max និង Pro គឺមានម៉ូទ័រមួយកម្លាំង 320 សេះ។
Article image
ឡានអគ្គិសនីថ្មីនេះ មានការប្រើប្រាស់អាគុយទំហំ 37kWh ឬ 53.4kWh មានសមត្ថភាពអាចបើកបរជាមួយថាមពលអគ្គិសនីសុទ្ធចម្ងាយ 251km, 331km និង 360km ក្រោមស្តង់ដារ CLTC។ ចំពោះឡានអគ្គីសនីសុទ្ធវិញ គឺមានអាគុយទំហំ 82kWh និង 100kWh អាចបើកបានចម្ងាយ 667km, 736km និង 802km។  យោងតាមទិន្នន័យរបស់ China EV DataTracker បង្ហាញ Luxeed R7 លក់បានចំនួន 3,194 គ្រឿងកាលពីខែមិថុនាឆ្នាំ 2025។
Article image
Huawei និង Chery បញ្ចេញរូបភាពថ្មីរបស់ Luxeed R7 ជាមួយនិងស្លាកឡូហ្កូថ្មី!