ស្វែងរកពួកយើង:

Huawei នឹងដាក់អោយមានការអាប់ដេត HarmonyOS NEXT ទៅលើស្មាតហ្វូនមួយចំនួននាពេលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

23 មិថុនា 2024 10:30 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសអំពីគម្រោងការ upgrade ទៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ចុងក្រោយបំផុតរបស់ខ្លួន។ នៅថ្ងៃនេះ ការតេស្ត Developer Beta ទៅលើម៉ូឌែលមួយចំនួនប៉ុណ្ណោះ ចាប់ផ្តើមពីថ្ងៃនេះហើយ។ បើតាមការបញ្ជាក់ថ្ងៃនេះ សម្រាប់កម្មវិធីក្នុងការតេស្ត Developer Beta នេះ គឺត្រូវបានជ្រើសរើសទៅលើក្រុមមួយចំនួន ដែលបានជ្រើសរើសប៉ុណ្ណោះ។
ប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុន Huawei បានជ្រើសយកនូវ Developers និងអ្នកប្រើប្រាស់ដំបូងច្រើនជាង 3000 នាក់ក្នុងការតេស្តទៅលើ HarmonyOS NEXT មុនគេ។ ការដាក់អោយដំនើរការដំបូងនេះ គឺដំនើរការនៅលើឧបករណ៍ Flagship ជាច្រើនដូចជា Huawei Mate 60 និង Mate X5 series ជាមួយនឹងថេប្លេត MatePad Pro 13.2 ផងដែរ។សម្រាប់ម៉ូដែលទាំងនេះ អាចទទួលបាននូវ developer beta ចាប់ពីថ្ងៃទី 21 ខែមិថុនានេះ។
Article image
សម្រាប់ Beta Program នឹងចាប់ផ្តើមនៅក្នុងខែសីហាឆ្នាំ 2024 នេះ ដែលមានស្មាតហ្វូនម៉ូឌែល  Pura 70 series ស្មាតហ្វូនបត់បាន Pocket 2, FreeBuds Pro 3 Earbuds និងថេប្លេត MatePad Pro 11 ។ យ៉ាងណាមិញសម្រាប់ Stable Version របស់ HarmonyOS NEXT អាចនឹងរួចរាល់នៅក្នុងត្រីមាសទី 4 ឆ្នាំ 2024 នេះ។ ចំពោះស្មាតហ្វូនថ្នាក់កណ្តាលដូចជា Nova Series និងថេប្លេតតម្លៃសមរម្យ MatePad 11 នឹងដំណើការនៅក្នុងត្រីមាសទី 4 ហើយក៏អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2025 នេះផងដែរ។
អ្នកអភិវឌ្ឍកម្មវិធី (Developers) និងអ្នកប្រើប្រាស់មុនគេ អាចធ្វើការ sign up សម្រាប់កម្មវិធី Beta Program នេះចាប់ពីថ្ងៃនេះដល់ថ្ងៃទី 28 ខែមិថុនានេះ។ បន្ទាប់ពីពិនិត្យមើលទៅលើការដាក់ពាក្យនេះ ក្រុមហ៊ុន Huawei នឹងជ្រើសរើសនូវអ្នកចូលរួមផ្អែកទៅលើតម្រូវការរបស់ពួកគេ។ សម្រាប់អ្នកដែលបានជ្រើសរើសក្នុងការដំនើការនូវ Beta program នេះគួរតែធ្វើការ Backup ទៅលើទិន្នន័យមុនការតម្លើងទៅលើ Software នេះដើម្បីការពារការបាត់បង់ទិន្នន័យណាមួយនៅក្នុងពេល Upgrade ៕
Huawei នឹងដាក់អោយមានការអាប់ដេត HarmonyOS NEXT ទៅលើស្មាតហ្វូនមួយចំនួននាពេលឆាប់ៗនេះហើយ