ស្វែងរកពួកយើង:

Huawei នឹងបង្ហាញនូវថេប្លេត MatePad Pro និង MatePad Air នៅថ្ងៃទី 6 ខែសីហាខាងមុខនេះហើយ!

ដោយ

Koun Jab Luffy

02 សីហា 2024 06:17 ព្រលប់

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រៀមខ្លួននៅក្នុងការបង្ហាញនូវថេប្លេតថ្មីចំនួន 2 ម៉ូដែលនៅថ្ងៃទី 6 ខែសីហាខាងមុខនេះ ដែលក្នុងនោះ មានដូចជាម៉ូដែល Huawei MatePad Pro 12.2 និង Huawei MatePad Air 12 ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតរបស់ថេប្លេតទាំងពីរនេះនៅមិនទាន់ច្រើននោះទេ។ ថ្មីៗនេះ ក្រុមហ៊ុននេះ ទើបតែបញ្ចេញនូវថេប្លេតម៉ូដែល Pro នៅលើទីផ្សារមួយចំនួនមកហើយ ដែលក្នុងនោះ មានម៉ូដែល Huawei MatePad Pro 13.2 (2023) ដែលមាន notch នៅផ្នែកខាងមុខជាមួយនឹងកាមេរ៉ាភ្លោះទំហំ 13MP+8MP ultra-wide។
ជាមួយគ្នានេះ ថេប្លេត Huawei MatePad Pro 11 (2024) ក៏មានការបង្ហាញខ្លួនជាមួយនឹងកាមេរ៉ា  punch hole ផងដែរ។សម្រាប់ម៉ូឌែល Pro នេះក៏មានការឌីស្សាញរូបរាងថ្មីផងដែរ។ និយាយពី Huawei MatePad Air (2023) នេះគឺមានការឌីស្សាញកាមេរ៉ាដែលខុសប្លែកពីអ្វីដែលធ្លាប់មាននៅលើទីផ្សារ ហើយផ្នែកខាងក្រោយរបស់វាក៏មានការប្រើប្រាស់នូវ lenses ចំនួន 2 ផងដែរ។
Article image
លោក Richard Yu ក៏បានបង្ហោះរូបភាពរបស់ថេប្លេតថ្មីនេះ នៅលើ Weibo ផងដែរ។ ថេប្លេតថ្មីនេះ នឹងបង្ហាញខ្លួនថ្ងៃទី 6 ខែសីហាខាងមុខនេះ ជាមួយនឹងកម្មវិធី GoPaint App ផងដែរ។ លោក Yu បានសន្យាថា ថេប្លេតនេះ ក៏នឹងមានការពង្រឹងទៅលើសមត្ថភាពកាន់តែខ្លាំងជាពិសេសទៅលើ Apps ដែលប្រើប្រាស់នៅលើថេប្លេតនេះ ក៏អាចបញ្ជាតាម Air gestures ជាមួយនឹងប៊ិចបានថែមទៀត។
Article image
សូមជំរាបថា កាលពីប៉ុន្មានខែមុននេះ មានការបែកធ្លាយថា ថេប្លេត MatePad Pro 12.2 នឹងមានបន្ទះឈីប e Kirin 9010 និង 100W charging។  ចំពោះ ថេប្លេត MatePad Air 12 នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 66W charging ផងដែរ។
Article image
ប្រភពខាងលើនេះបន្តថា សម្រាប់ម៉ូដែល Pro គឺមានបំពាក់នូវ satellite SMS ដូចទៅនឹង MatePad Pro 11 (2024) អញ្ចឹងដែរ។ ទាំងម៉ូឌែល Pro និងAir គឺមានការបំពាក់នូវបច្ចេកវិទ្យា NearLink ដែលជាបច្ចេកវិទ្យា short-range wireless communication technology ផងដែរ ហើយបច្ចេកវិទ្យានេះ ក៏ធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Huawei Mate 60 series និង Pura 70 series ដូចគ្នា៕
Huawei នឹងបង្ហាញនូវថេប្លេត MatePad Pro និង MatePad Air នៅថ្ងៃទី 6 ខែសីហាខាងមុខនេះហើយ!