ស្វែងរកពួកយើង:

Huawei នឹងបញ្ចេញនូវថេប្លេតប្រើបន្ទះឈីប Kirin ជំនាន់ថ្មី ក្រោយការបង្ហាញវត្តមាន Mate XTs

ដោយ

Koun Jab Luffy

12 សីហា 2025 11:38 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា ថេប្លេតស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ថ្មីមួយទៀត ស្ថិតនៅក្នុងការអភិវឌ្ឍ ហើយថេប្លេតនេះ អាចនឹងបង្ហាញខ្លួននៅឆ្នាំនេះជាមួយនឹងបន្ទះឈីបថ្មី Kirin ផងដែរ។ បើតាមព័ត៌មានថ្មីបំផុត បានបញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវផលិតផលដ៏អស្ចារ្យមួយទៀតសម្រាប់ឆ្នាំ 2025 នេះតែម្តង។ យោងតាមអ្នកទម្លាយ @SmartPikachu ដែលបង្ហោះ នៅលើ Weibo បញ្ជាក់ថា ក្រៅពីស្មាតហ្វូនបត់បាន Mate XTs នេះ ឆាប់ៗនេះ ក្រុមហ៊ុន Huawei អាចនឹងប្រកាសចេញនូវថេប្លេតបត់បានដ៏អស្ចារ្យរបស់ខ្លួនជាមួយនឹងបន្ទះឈីបថ្មី Kirin ផងដែរ។
សម្រាប់ស្មាតហ្វូនបត់បាន 3 តង់ជំនាន់ទី 2 ម៉ូដែល Mate XTs នឹងបង្ហាញខ្លួននៅខែក្រោយនេះហើយ។ ស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានគេទម្លាយថា នឹងមានការ upgrade ច្រើនខ្លាំងប្រៀបធៀបជាមួយនិងស្មាតហ្វូនអេក្រង់បត់បាន 3 តង់ជំនាន់មុន ដោយម៉ូដែលថ្មីនេះ នឹងមានការពង្រឹងទៅលើសិនស័រកាមេរ៉ា ភាពធន់ជាងមុន និងបន្ទះឈីបថ្មីដែលអាចជា Kirin 9020 ទៀតផង។ នៅពេលនេះ បើទោះបីជាអ្នកទម្លាយនេះមិនទាន់បញ្ជាក់អំពីឈ្មោះនៃបន្ទះឈីបនេះ ឬពណ៌នាលម្អិតរបស់ឈីបនេះក៏ដោយ អ្នកលេងនៅលើអ៊ីនធឺណិតជាច្រើន បានបង្ហាញនូវក្តីរំពឹងថា ថេប្លេតថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9030។
Article image
បន្ទះឈីប Kirin 9030 5G នេះ ត្រូវបានគេព្យាករណ៌ថា អាចនឹងបង្ហាញខ្លួនជាផ្លូវការជាមួយនឹងស្មាតហ្វូន Mate 80 series។ ប្រសិនបើព័ត៌មាននេះគឺជាការពិតនោះ ក្រុមហ៊ុន Huawei អាចនឹងប្រកាសបង្ហាញនូវថេប្លេតបត់បាននេះនៅចុងឆ្នាំនេះជាមួយនឹងបន្ទះឈីបថ្មីផងដែរ។  អ្នកលេងនៅលើអ៊ីនធឺណិតជាច្រើនរំពឹងថា ថេប្លេតនេះនឹងប្រើប្រាស់នូវ eSIM ផងដែរ។
Article image
ពាក្យចចាមអារ៉ាមខាងលើនិយាយថា នៅឆ្នាំនេះក្រុមហ៊ុន Huawei អាចនឹងបញ្ចេញនូវផលិតផលជាច្រើន។ ក្រុមហ៊ុននេះអាចត្រៀមបញ្ចេញនូវស្មាតហ្វូន Huawei Pura X និងកុំព្យូទ័រ MateBook Fold PC ផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏ធ្វើការនៅលើស្មាតហ្វូនបត់បាន 3 តង់ ហើយវាអាចនឹងបង្ហាញខ្លួនចំពេលនៃការបង្ហាញស្មាតហ្វូន iPhone 17 series ជាមួយនឹងមុខងារជាច្រើន។ ក្រុមហ៊ុននេះក៏ត្រៀមបញ្ចេញនូវការឌីស្សាញថ្មីសម្រាប់ផលិតផលថ្មីៗជាច្រើនរបស់ខ្លួនផងដែរជាពិសេសទៅលើពណ៌របស់វាតែម្តង៕
Huawei នឹងបញ្ចេញនូវថេប្លេតប្រើបន្ទះឈីប Kirin ជំនាន់ថ្មី ក្រោយការបង្ហាញវត្តមាន Mate XTs