ស្វែងរកពួកយើង:

Huawei នៅមិនទាន់មានគូប្រជែងទៅលើបច្ចេកវិទ្យា variable aperture នៅឡើយទេ

ដោយ

Koun Jab Luffy

30 កញ្ញា 2025 10:57 ព្រឹក

អាន 2 នាទី

Article image
ក្រឡេកមើលទៅលើប្រព័ន្ធកាមេរ៉ាថតរូបថ្មីៗនៅលើស្មាតហ្វូនថ្នាក់ប្រណិតនាពេលបច្ចុប្បន្ននេះឃើញថា ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei គឺនៅតែជាម៉ូដែលខ្លាំងជាងគេនៅលើ DxOMAX នេះគឺដោយសារតែក្រុមហ៊ុននេះបានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ា variable aperture។ សូមជំរាបថា កាមេរ៉ា Variable aperture នេះ ធ្លាប់បានប្រកាសអោយប្រើប្រាស់ដំបូងគេដោយក្រុមហ៊ុន Samsung ទៅលើស្មាតហ្វូន Galaxy S9 series នៅក្នុងឆ្នាំ 2018 ប៉ុន្តែក្រុមហ៊ុន Huawei ក៏បានបន្តអភិវឌ្ឍទៅមុខជានិច្ចទៅលើបច្ចេកវិទ្យានេះ។
យោងតាមរបាយការណ៌ថ្មីៗនេះ បាននិយាយថា នៅក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះនៅមិនទាន់មានគូប្រជែងទៅលើបច្ចេកវិទ្យាថតរូបភាពនេះនៅឡើយទេ។ ថ្មីៗនេះ អ្នកទម្លាយ DigitalChatStation ក៏ទើបតែចែករំលែកទៅលើបច្ចេកវិទ្យា variable aperture ដែលបច្ចុប្បន្ននេះមានតែក្រុមហ៊ុន Huawei តែមួយគត់ដែលបំពាក់នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 series នឹងប្រើប្រាស់ទៅលើបច្ចេកវិទ្យានេះ។ បើតាមការបញ្ជាក់ពីអ្នកជំនាញកាមេរ៉ាបាននិយាយថា Variable aperture មានតួនាទីក្នុងការបង្កើនទៅលើពន្លឺចូលទៅក្នុង shutter ដែលអ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរនូវ Apertures ផ្សេងៗគ្នាដើម្បីថតរូបភាព។
Article image
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Samsung បានផ្អាកការប្រើប្រាស់ទៅលើបច្ចេកវិទ្យានេះប្រហែលជាដោយសារតែការប្រើប្រាស់នូវបច្ចេកវិទ្យានេះ នឹងបង្កើនទៅលើតម្លៃនៃការផលិតរបស់ស្មាតហ្វូនរបស់ខ្លួន។ ក្រុមហ៊ុនជាច្រើនទៀតដូចជា Honor និង Xiaomi ក៏បានស្រាវជ្រាវទៅលើបច្ចេកវិទ្យាកាមេរ៉ា variable នេះផងដែរ ប៉ុន្តែក្រោយមក ក្រុមហ៊ុនទាំងនេះ ក៏ផ្អាកទៅលើបច្ចេកវិទ្យានេះសិន។ សម្រាប់ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវបច្ចេកវិទ្យានេះ ទៅលើស្មាតហ្វូន Mate 50 Pro និងបន្តក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានេះទៅលើស្មាតហ្វូនត្រកូល Mate បន្ថែមទៀត ជាពិសេស គឺទៅលើស្មាតហ្វូន Mate 80 series ថ្មីតែម្តង៕
Huawei នៅមិនទាន់មានគូប្រជែងទៅលើបច្ចេកវិទ្យា variable aperture នៅឡើយទេ