ស្វែងរកពួកយើង:

Huawei បង្ហាញចេញនូវពណ៌ថ្មីសម្រាប់ស្មាតវ៉ច Watch GT4 និងកាសស្តាប់ FreeClip នៅលើទីផ្សារសកល

ដោយ

Koun Jab Luffy

10 ឧសភា 2024 12:11 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីថ្ងៃទី 7 ខែឧសភានេះ ក្រុមហ៊ុន Huawei រៀបចំនូវព្រឹត្តិការណ៍សម្ភោធ Innovative Product Launch នៅក្នុងទីក្រុងឌូបៃ ដែលក្រុមហ៊ុននេះ នឹងបង្ហាញនូវផលិតផលជាច្រើន ហើយបន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះ ក៏បានទិញនូវពណ៌ថ្មីរបស់ស្មាតវ៉ច Watch GT 4 និងកាសស្តាប់ FreeClip ផងដែរ។
ស្មាតវ៉ច Huawei Watch GT 4
នៅពេលនេះ ស្មាតវ៉ច Huawei Watch GT 4 ថ្មីនេះ មានពណ៌ថ្មីហៅថា Green-Silver ដែលមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន។ បន្ថែមពីនេះ នាឡិកាថ្មីនេះ ក៏មានភ្ជាប់ជាមួយនឹងខ្សែរ Fluoroelastomer strap ផងដែរ។ ពណ៌ថ្មីរបស់ស្មាតវ៉ចនេះ គឺប្រៀបបីដូចជាកាដូសម្រាប់អ្នកដែលស្រឡាញ់នូវពណ៌ថ្មី សម្រាប់រដូវផ្ការីកខាងមុខនេះ។ ក្រុមហ៊ុននេះ នៅមិនទាន់អោយឈ្មោះជាក់លាក់នៅឡើយទេទៅលើស្មាតវ៉ចនេះ គ្រាន់តែបញ្ជាក់នូវឈ្មោះពណ៌ថ្មីរបស់ Watch GT 4 ប៉ុណ្ណោះ។
Article image
ស្មាតវ៉ច Huawei Watch GT 4 នេះ មានទំហំ 41mm គាំទ្រជាមួយនឹងអេក្រង់ទំហំ 1.32-អ៊ីង ដែលមានកម្រិតភាពច្បាស់ 466x466 pixels resolution និង 352 PPI។ បន្ថែមពីនេះ នៅលើនាឡិកានេះ ក៏មានបំពាក់នូវ 5-system GNSS សម្រាប់ការតាមដានទៅលើទីតាំងបានយ៉ាងល្អ និង 100+ sports modes ថែមទៀតផវ។ ស្មាតវ៉ច Watch GT 4 នេះ អាចប្រើប្រាស់បានដល់ទៅ 7 ថ្ងៃ នៅពេលដែលមុខងារ AOD ត្រូវបានបិទ។ បន្ថែមពីនេះ នៅលើនាឡិកានេះ ក៏មានមុខងារ TruSleep 3.0, TruScreen 5.5+ និងជាច្រើនទៀតផងដែរ។
Article image
កាសស្តាប់ពណ៌ថ្មី Huawei FreeClip: Beige
បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាត Watch GT 4 ក៏មានការបង្ហាញនូវពណ៌ថ្មីរបស់កាសស្តាប់ Huawei FreeClip ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ទើបតែបង្ហាញនូវពណ៌ថ្មីហៅថា Beige សម្រាប់កាសស្តាប់បើកនេះ ដែលមើលទៅពិតជាទាន់សម័យមែនទែន។
Article image
ជាមួយនិងវត្តមាននៅពេលនេះ គឺមិនមានការផ្លាស់ប្តូរទៅលើលក្ខណៈសម្បត្តិបច្ចេកទេសរបស់កាសនេះនោះទេ។ កាសស្តាប់ FreeClip នេះ មានការឌីស្សាញទម្រង់ C ហើយវាក៏បំពាក់នូវ IP54 និងថាមពលថ្មទំហំ 55mAh cell ដែលអាចប្រើប្រាស់បាន 32 ម៉ោង។ កាសនេះ សាកថ្មពេញម្តង ប្រើពេល 40 នាទី៕