ស្វែងរកពួកយើង:

Huawei បញ្ចេញប្រតិបត្តិការស្មាតហ្វូនជំនាន់ថ្មី Harmony OS NEXT ដើម្បីប្រជែងជាមួយ Android របស់ Google

ដោយ

Koun Jab Luffy

23 តុលា 2024 03:21 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោកប្រទេសចិន Huawei បានបើកទំព័រប្រវត្តិសាស្ត្រថ្មីជាមួយការប្រកាសចេញប្រតិបត្តិការស្មាតហ្វូនជំនាន់ថ្មី HarmonyOS NEXT។ ហើយនេះ ក៏ជាប្រតិបត្តិការដំបូងរបស់ Huawei ដែលត្រូវបានផលិតឡើងដោយឯករាជ្យមិនពឹងទៅលើ Android ហើយប្រតិបត្តិការជំនាន់ថ្មីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធំក្នុងការផ្លាស់ប្តូរឧបករណ៍របស់ Huawei ទៅដំណើរការដោយភាពឯករា្យនៅលើប្រតិបត្តិការដែលបង្កើតឡើងដោយក្រុមហ៊ុនទាំងស្រុងតែម្តង។
HarmonyOS Next ត្រូវបានកំណត់ដើម្បីផ្តល់ថាមពលដល់ជំនាន់បច្ចុប្បន្ន និងអនាគតរបស់ឧបករណ៍ Huawei នៅក្នុងប្រទេសចិនសម្រាប់ពេលនេះ ទោះបីជាការកន្លងមកក្រុមហ៊ុនបានប្រកាសបញ្ជាក់ដាក់ឲ្យដំណើរការជាសកលក៏ដោយ។ ប្រតិបត្តិការណ៍ជំនាន់ថ្មីនេះ នឹងដំណើរការលើឧបករណ៍ជាច្រើនចាប់ពីស្មាតហ្វូន Smartwatch, Smartband, ឧបករណ៍ប្រើប្រាស់ផ្ទះឆ្លាតវៃ និងសម្រាប់រថយន្តជាដើម។
Article image
HarmonyOS Next ប្រើប្រាស់នូវប្រព័ន្ធ self-developed microkernel ដោយផ្អែកលើកូដ open-source core របស់ OpenHarmony។ ប្រតិបត្តិការជំនាន់ថ្មីនេះ គាំទ្រកម្មវិធីតាមរយៈកម្មវិធីតាមរយះ Huawei Ark compiler ជាមួយសេវាកម្ម Huawei Mobile Services (HMS) ដែលសន្យាថានឹងបង្កើតស្ថាបត្យកម្មក្នុងការបង្រួបបង្រួមគ្នាបានយ៉ាងរលូនរវាងឧបករណ៍ HarmonyOS Next, Cloud ក្នុងការតភ្ជាប់អន្តរកម្មលើកត្តាទម្រង់ឧបករណ៍ផ្សេងៗ។
Article image
អគ្គនាយកក្រុមហ៊ុន Huawei Consumer Business Group លោក Richard Yu បានប្រកាសថា កម្មវិធី និងសេវាកម្មចំនួន 15,000 ឥឡូវនេះ គឺជាផ្នែកនៃប្រព័ន្ធអេកូនៃ HarmonyOS Next ជាមួយនឹងដំណើរការជាច្រើនទៀត។ យើងក៏បានដឹងផងដែរថា កំណែជំនាន់មុននៃប្រតិបត្តិការ HarmonyOS បច្ចុប្បន្នកំពុងដំណើរការលើឧបករណ៍ជាង 1 ពាន់លានគ្រឿងទូទាំងពិភពលោក។ តួលេខនេះរួមបញ្ចូលទាំងស្មាតហ្វូន ថេបប្លេត ឧបករណ៍ពាក់ដៃឆ្លាតវៃ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ និងប្រព័ន្ធបង្ហាញព័ត៌មានរថយន្តជាដើម។
ប្រតិបត្តិការណ៍ HarmonyOS Next ត្រូវបានធ្វើការកែលម្អថ្មីនៅលើមុខងារ new lockscreen/home screen customization options, បានរចនាថ្មីលើមុខងារ control center, មានចលនា animations លឿនជាងមុន និងល្បឿនបើកដំណើរការកម្មវិធីលឿនជាងមុខជាដើម។ បន្ថែមពីនេះវាក៏មានភ្ជាប់មកជាមួយនឹងប្រព័ន្ធ system-level AI ដោយប្រើប្រាស់នូវភាសា Pangu large language model។ Huawei បានសម្រេចប្រសិទ្ធិភាពដំណើរការនៃប្រតិបត្តិការនៅលើឧបករណ៍ដល់ទៅ 30% និងការប្រើប្រាស់ថាមពលតិចជាងមុនប្រមាណ 20% នៅក្នុងការទំនាក់ទំនងរវាង software modules។
Article image
Huawei Share 2.0 សន្យាថានឹងមានការតភ្ជាប់ និងការចែករំលែកឯកសាររវាងឧបករណ៍  Huawei ដែលមានសមត្ថភាពផ្ទេរឯកសារបានទំហំ 1.2GB រវាងឧបករណ៍ HarmonyOS Next ពីរក្នុងពេលត្រឹមតែ 2 វិនាទីប៉ុណ្ណោះ។ ហើយដើម្បីរក្សាប្រព័ន្ធសុវត្ថិភាពនៅលើ HarmonyOS Next ក៏បាននាំមកនូវមុខងារ Star Shield architecture ដែលអភិវឌ្ឍដោយ Huawei ផ្ទាល់ជាមួយនឹងប្រព័ន្ធ system-level protection។ Huawei បាននឹងកំពុងធ្វើបង្កើតកំណែប្រែ Beta version របស់ Harmony OS NEXT សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន។ បើតាមបញ្ចីឧបករណ៍ដែលនឹងទទួលបានកំណែប្រែ HarmonyOS NEXT គឺរួមមានស្មាតហ្វូនម៉ូដែល Pura 70, Pocket 2 និង MatePad Pro 11 (2024)៕
Huawei បញ្ចេញប្រតិបត្តិការស្មាតហ្វូនជំនាន់ថ្មី Harmony OS NEXT ដើម្បីប្រជែងជាមួយ Android របស់ Google