ស្វែងរកពួកយើង:

Huawei បាននឹងកំពុងតែធ្វើការលើស្មាតហ្វូនថ្មី មានបំពាក់នូវកាមេរ៉ាទំហំ 200MP ចំនួន 2 គ្រាប់

ដោយ

Koun Jab Luffy

31 តុលា 2025 05:07 ល្ងាច

អាន 2 នាទី

Article image
ក្រោយពីមានការប្រកាសចេញនូវស្មាតហ្វូនអស់ជាច្រើនរួចមកនៅថ្ងៃនេះ Huawei បាននឹងកំពុងតែត្រៀមខ្លួនបញ្ចេញនូវស្មាតហ្វូនថ្នាក់ប្រណិតៗជាច្រើនរបស់ខ្លួនថែមទៀតហើយដើម្បីការឆ្លើយតបទៅនឹងតម្រូវការបរបស់អ្នកប្រើប្រាស់ក៏ដូចជាប្រជែងទីផ្សារស្មាតហ្វូននៅលើពិភពលោក។យោងតាមការបែកធ្លាយថ្មីមួយបាននិយាយថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីដែលមានកាមេរ៉ា 200MP ដល់ទៅ 2 គ្រាប់។
ការនាំមកនូវកាមេរ៉ធំៗទាំងពីរនេះនឹងក្លាយជានិន្នាការថ្មីសម្រាប់ការថតរូបនៅលើស្មាតហ្វូន។ប្រសិនបើនេះគឺជាព័ត៌មានពិតមែននោះក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោកដែលមានកាមេរ៉ា 200MP ដល់ទៅពីរគ្រាប់បែបនេះ។បើតាមការទម្លាយចេញ Digital Chat Station បង្ហោះនៅលើ Weibo បានបង្ហើបថាស្មាតហ្វូនដែលមាកាមេរ៉ា 200MP ពីរគ្រាប់នេះបាននឹងកំពុងតែធ្វើតេស្តហើយ។ប៉ុន្តែមិនទាន់មានការបញ្ជាក់ឈ្មោះទេ។
បើតាមការព្យាករណ៌ខាងលើនេះបាននិយាយថាស្មាតហ្វូនដែលមានការប្រើប្រាស់កាមេរ៉ា 200MP ពីរគ្រាប់នេះអាចជា Huawei Pura 90 Ultra ដែលជំនាន់ថ្មីរបស់ Pura 80 Ultra ដែលបានចេញលក់កាលពីខែមិថុនាឆ្នាំ 2025 កន្លងទៅជាមួយនិងកាមេរ៉ាគោលទំហំ 50MP សិនស័រ 1 អ៊ីងនិងមានការគាំទ្រដោយបច្ចេកវិទ្យារូបភាព XMAGE processing ដែលបានជួយអោយស្មាតហ្វូននេះគ្រោងតំណែងជាស្មាតហ្វូនដែលកាមេរ៉ាខ្លាំងផងដែរ។
Article image
នៅលើ Weibo បានបន្ថែមថាស្មាតហ្វូន Pura 90 Pro+ និង Pura 90 Ultra គឺត្រូវបានគេធ្វើតេស្តជាមួយនិងកាមេរ៉ានេះហើយដូច្នេះស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei ទាំងពីរនេះនឹងកា្លយជាស្មាតហ្វូនដំបូងគេនៅលើពិភពលោកដែលមានកាមេរ៉ា 200MP ពីរគ្រាប់។
Huawei បាននឹងកំពុងតែធ្វើការលើស្មាតហ្វូនថ្មី មានបំពាក់នូវកាមេរ៉ាទំហំ 200MP ចំនួន 2 គ្រាប់