ស្វែងរកពួកយើង:

Huawei បំបែកកំណត់ត្រាថ្មីជាមួយការនាំចេញស្មាតហ្វូនបាន 48.4 លានគ្រឿងនៅឆ្នាំ 2024

ដោយ

Koun Jab Luffy

11 កុម្ភៈ 2025 07:26 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះមានរបាយការណ៍ថ្មីមួយ បាននិយាយថា ក្រុមហ៊ុន Huawei នាំចេញស្មាតហ្វូនបានចំនួន 48.4 លានគ្រឿងនៅក្នុងឆ្នាំ 2024។ មកដល់ពេលេនេះ បើទោះបីជាក្រុមហ៊ុននេះ ប្រឈមមុខទៅនឹងបញ្ហាជាច្រើនក៏ដោយ ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា បានទទួលនូវសមិទ្ធិផលល្អទាំងទីផ្សារនៅក្នុងប្រទេសចិន ហើយនិងនៅលើទីផ្សារស្មាតហ្វូនសកលដូចគ្នា។ ថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវ Omida ក៏បានចែករំលែកនូវរបាយការណ៌នៃការនាំចេញស្មាតហ្វូនសម្រាប់ឆ្នាំ 2024 នេះផងដែរ។ របាយការណ៌នេះ បង្ហាញថា ទីផ្សារស្មាតហ្វូនសកលក៏ស្ទុះមានការកើនឡើងវិញចំនួន 7%។
ជាមួយគ្នានេះ ក៏មានការបង្ហាញនូវក្រុមហ៊ុនផ្គត់ផ្គង់ Top 10 ដែលស្ថិតនៅក្នុងបញ្ជីចុងក្រោយបំផុតផងដែរ ខណៈដែល ក្រុមហ៊ុន Huawei ក៏ស្ថិតនៅក្នុងបញ្ជីនេះថែមទៀតផង។ ក្រុមហ៊ុននេះ មានកំណើន 2 ខ្ទង់ និងមានចំណែកទីផ្សារឡើងវិញនៅក្នុងទីផ្សារសកលចំពេលដែលក្រុមហ៊ុននេះ ស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនរបស់សហរដ្ឋអាមេរិក ក៏បានដាក់គំនាបទៅលើក្រុមហ៊ុននេះផងដែរ។ នៅក្នុងឆ្នាំ 2023 នេះ ក្រុមហ៊ុន Huawei មានការនាំចេញស្មាតហ្វូនចំនួន 35.7 លានគ្រឿងនេះ គឺដោយសារតែវត្តមានរបស់ស្មាតហ្វូន Mate 60។
Article image
បើទោះជាមានភាពជោគជ័យបែបនេះ ក្រុមហ៊ុនេះ នៅមិនទាន់ទទួលបាននូវលទ្ធផលល្អនៅក្នុងទីផ្សារសកលនោះទេដោយសារតែ ផលវិបាកនៃការផលិតទៅលើបន្ទះឈីប។ សម្រាប់ពេលនេះ ក្រុមហ៊ុននេះ មានចំណែកទីផ្សារចំនួន 4% ហើយក្រុមហ៊ុននេះ នាំចេញបានដល់ទៅ 48.4 លានគ្រឿង។ បើទោះបីជាក្រុមហ៊ុននេះ តាមពីក្រោយក្រុមហ៊ុន Apple, Samsung និងជាច្រើនទៀតក៏ដោយ របាយការណ៍នេះ បង្ហាញថា ក្រុមហ៊ុន Huawei នឹងបង្កើនដំណែងរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ។
Article image
របាយការណ៍ដដែលនេះ បន្ថែមថា ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ក៏មានការកើនឡើងយ៉ាងឆាប់រហ័សជាងក្រុមហ៊ុនជាច្រើនទៀតនៅក្នុងក្រុមហ៊ុន Top 10 ។ បញ្ជីនេះ មានក្រុមហ៊ុន Samsung, Xiaomi, Transsion, OPPO, Vivo, Honor, Lenovo និង realme ។ ក្រុមហ៊ុន Huawei ពេលនេះក៏មានគោលដៅក្នុងការបង្កើននូវផលិតភាពការងារអោយច្រើននៅក្នុងឆ្នាំនេះជាមួយនឹងផលិតផលជាច្រើនដែលលើសពីការរំពឹងទុក។ ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការឈានទៅកាន់កម្រិតថ្មីមួយទៀតនៅក្នុងទីផ្សារស្មាតហ្វូនជាមួយនឹងផលិតផលជាច្រើនដ៏អស្ចារ្យ។ ផលិតផលមួយនៅក្នុងចំណោមផលិតផលប្រកបដោយភាពច្នៃប្រឌិតជាច្រើនដែលនឹងបង្ហាញខ្លួននៅក្នុងខែមីនានេះ៕
Huawei បំបែកកំណត់ត្រាថ្មីជាមួយការនាំចេញស្មាតហ្វូនបាន 48.4 លានគ្រឿងនៅឆ្នាំ 2024