ស្វែងរកពួកយើង:

Huawei ផ្តើមចុះបញ្ជីទៅលើស្លាកសញ្ញាពាណិជ្ជកម្មថ្មី ‘PuraOS’

ដោយ

Koun Jab Luffy

08 ឧសភា 2024 04:47 ល្ងាច

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសដាក់លក់នូវស្មាតហ្វូនជំនាន់ថ្មី Pura 70 Series រួចមក នៅពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសពី ចុះបញ្ជីទៅលើស្លាកសញ្ញាពាណិជ្ជកម្មថ្មីដែលមានឈ្មោះហៅថា ‘PuraOS’ ថែមមួយទៀតហើយ។ បើមើលទៅលើឈ្មោះរបស់ស្លាកសញ្ញាអាជីវកម្មថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ហាក់ដូចជាចង់បង្ហាញថា ខ្លួនមានគម្រោងក្នុងការអភិវឌ្ឍទៅលើប្រព័ន្ធប្រតិបត្តិការថ្មីសម្រាប់ស្មាតហ្វូន Pura 70 Series ផ្តាច់មុខតែម្តង។
បើតាមប្រភពព័ត៌មាន ដែលបានចុះម៉ាកសញ្ញាបញ្ជីថ្មីនេះ បានបង្ហាញថា Huawei PuraOS នេះ គឺស្ថិតនៅក្នុងផ្នែកឧបករណ៍វិទ្យាសាស្រ្ត (scientific instrument category) ប៉ុណ្ណោះ។ ទាក់ទងនឹងការចុះស្លាកសញ្ញាថ្មីនេះ គឺនៅមិនទាន់ច្បាស់នោះទេថា ការអនុម័តនៅពេលណានោះទេ។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏ទើបតែប្រកាសបង្ហាញនូវម៉ាកយីហោ Pura ដែលជា upgrade version ទៅលើស្មាតហ្វូន P series ផងដែរ។
Article image
ជាមួយនឹងម៉ាកសញ្ញា PuraOS trademark នេះ ត្រូវបានគេលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់មួយចិននេះ ហាក់មានបំណងផ្តល់នូវការចាប់អារម្មណ៍ជាច្រើនទៀតសម្រាប់ស្មាតហ្វូន Pura នេះ។ ទាក់ទងនឹងព័ត៌មាននេះ អ្នកលេងអ៊ីនធឺណិតជាច្រើន ក៏បានព្យាករណ៍ថា ស្លាកសញ្ញាថ្មីនេះអាចនឹងជាប្រព័ន្ធប្រតិបត្តិការដ៏ពិសេសសម្រាប់ស្មាតហ្វូន Pura 70 series ហើយ។
Article image
ដូច្នេះប្រសិនបើគម្រោងនេះ អាចក្លាយជាការពិតនោះ ប្រព័ន្ធប្រតិបត្តិការ PuraOS ថ្មីនេះ អាចនឹងជាជំហានដ៏មានប្រយោជន៍ថ្មីមួយថែមទៀតសម្រាប់កំនើនរបស់ក្រុមហ៊ុន Huawei។ នៅពេលនេះ យើងបន្តរង់ចាំការប្រកាសជាផ្លូវការរបស់ក្រុមហ៊ុន Huawei ទៅលើរឿងនេះហើយ! កុំភ្លេចតាមដានជាមួយគ្នាណា៕
Huawei ផ្តើមចុះបញ្ជីទៅលើស្លាកសញ្ញាពាណិជ្ជកម្មថ្មី ‘PuraOS’