ស្វែងរកពួកយើង:

Huawei អាចនឹងបង្ហាញវត្តមាន Pura 80 Series នៅថ្ងៃទី 20 ខែមីនានេះ!

ដោយ

Koun Jab Luffy

14 មីនា 2025 07:30 ព្រឹក

អាន 2 នាទី

Article image
នៅសប្តាហ៍ក្រោយនេះ ក្រុមហ៊ុន Huawei នឹងរៀបចំនូវព្រឹត្តិការណ៍នៃការបង្ហាញផលិតផលថ្មីបំផុតរបស់ខ្លួននៅក្នុងឆ្នាំនេះនៅក្នុងប្រទេសចិន។ ព្រឹត្តិការណ៍នេះអាចនឹងមានការប្រកាសចេញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 Series Flagship នៅថ្ងៃទី 20 ខែមីនានេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ទើបតែទម្លាយព័ត៌មានថ្មីរបស់ខ្លួនអំពីព្រឹត្តិការណ៍ខាងមុខនេះដែលមានចំណងជើងថា “Pura Pioneer Ceremony and Hongmeng Smart Driving new product press conference” ដែលនេះសំដៅទៅលើវត្តមានរបស់ស្មាតហ្វូន Pura 80។
តាមប្រសាសន៌របស់លោក Richard Yu ដែលនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei Technologies មុននេះ ក៏ធ្លាប់បញ្ជាក់ថា ផលិតផលថ្មីនឹងបង្ហាញខ្លួនឆាប់ៗនេះ ហើយម៉ូដែលត្រូវគេសង្ស័យថា គឺជាវត្តមានរបស់ស្មាតហ្វូន Pura 80 នេះ។ សូមជំរាបថា ម៉ាកយីហោស្មាតហ្វូន Pura នេះបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ គឺជំនាន់ថ្មីរបស់ស្មាតហ្វូន P Series។ ស្មាតហ្វូននេះ នឹងមានការផ្តោតទៅលើកាមេរ៉ាដ៏ខ្លាំងក្លាជាមួយនឹងការឌីស្សាញដ៏ល្អឥតខ្ចោះ រួមជាមួយនិងបច្ចេកវិទ្យា AI ជាច្រើនទៀត។
Article image
អ្វីដែលសង្ស័យមួយទៀតគឺការប្រើប្រាស់នូវពាក្យថា Pioneer ដែលសំដៅទៅលើអ្នកត្រួសត្រាយផ្លូវ។ ក្រុមហ៊ុន Huawei ធ្លាប់បានប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Pura 70 series នៅក្នុងកម្មវិធី Pioneer Program ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចទិញស្មាតហ្វូននេះបាននៅហាងលក់រាយមុនការលក់ជាផ្លូវការបាន។ ក្រុមហ៊ុននេះក៏ចាប់ផ្តើមទម្លាយនូវកាលបរិច្ឆេទជាផ្លូវការក្នុងការសម្ភោន៍ផលិតផលថ្មីរបស់ខ្លួននៅថ្ងៃទី 20 ខែវិច្ឆិកាខាងមុខនេះ ដូចនេះវត្តមានផ្លូវការនៃស្មាតហ្វូនថ្មីនេះនឹងបង្ហាញខ្លួនឆាប់ៗនេះ៕
Huawei អាចនឹងបង្ហាញវត្តមាន Pura 80 Series នៅថ្ងៃទី 20 ខែមីនានេះ!