ស្វែងរកពួកយើង:

Huawei អាចនឹងប្រើ Pioneer Program ទៅលើ Pura 80 series នៅថ្ងៃទី 20 ខែមីនាខាងមុខនេះ!

ដោយ

Koun Jab Luffy

16 មីនា 2025 07:58 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃទី 20 ខែមីនាខាងមុខនេះ ក្រុមហ៊ុន Huawei នឹងបង្ហាញចេញនូវផលិតផលថ្មីនៃត្រកូលស្មាតហ្វូន Pura របស់ខ្លួន នៅលើទីផ្សារប្រទេសចិនហើយ ក្រុមហ៊ុននេះ ត្រូវបានគេនិយាយថា ក៏អាចនឹងចាប់ផ្តើមកម្មវិធី Pioneer Program សម្រាប់ស្មាតហ្វូន Pura 80 series នៅថ្ងៃដដែលនោះផងដែរ។ កម្មវិធី Pioneer ពិតជាសំខាន់ណាស់សម្រាប់ក្រុមហ៊ុន Huawei ដោយសារតែក្រុមហ៊ុន Huawei នេះ បានប្រើប្រាស់នូវកម្មវិធីនេះតាំងតែពីវត្តមានស្មាតហ្វូន Mate 60 series មកម្លេះ ហើយកម្មវិធីនេះ ក៏បានបន្តទៅកាន់ស្មាតហ្វូន Pura 70 Series ផងដែរ។
សូមជំរាវថា Pioneer Program គឺជាគម្រោងមួយដែលក្រុមហ៊ុននេះបានធ្វើការបង្ហាញនូវស្មាតហ្វូន Flagship ជាច្រើនរបស់ខ្លួនដោយមិនចាំបាច់ទម្លាយព័ត៌មានថ្មី ឬកម្មវិធីប្រូម៉ូសិនអ្វីនោះទេ។ កម្មវិធីនេះ ក៏បានអនុញ្ញាតអោយអតិថិជនជាច្រើនរបស់ខ្លួនទទួលបាននុវបទពិសោធន៍ថ្មីនៃការប្រើប្រាស់ស្មាតហ្វូន Flagship នេះ នៅមុនការលក់ជាផ្លូវការណ៌។
លោកអ្នកក៏អាចធ្វើការកម្មង់បានមុនភ្លាមៗផងដែរ។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei ដាក់ដំណើរការកម្មវិធីនេះ សម្រាប់ស្មាតហ្វូន Pura 70 Series។ អ្នកប្រើប្រាស់ជាច្រើនរំពឹងថា ក្រុមហ៊ុននេះ ក៏នឹងប្រើប្រាស់នូវកម្មវិធីនេះ ដូចទៅនឹងស្មាតហ្វូន Mate 70 ផងដែរ។
នៅពេលនេះ ក្រុមហ៊ុន Huawei ក៏បានចាប់ផ្តើមក្នុងការប្រើប្រាស់កម្មវិធី Pioneer Program នេះ សម្រាប់ស្មាតហ្វូន Pura 80 Series នៅថ្ងៃទី 20 ខែមីនានេះ ហើយការលក់ស្មាតហ្វូននេះ អាចនឹងចាប់ផ្តើមនៅក្នុងត្រីមាសទី 2 ឆ្នាំនេះ។ ស្មាតហ្វូន Pura 80 Series អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភា ឬខែមិថុនាឆ្នាំនេះ។
Article image
យោងតាមពាក្យចចាមអារ៉ាមមួយបញ្ជាក់ថា ស្មាតហ្វូន Flagship នេះ អាចនឹងមានការពន្យារពេលដល់ខែកក្កដានេះ។ ក្រុមហ៊ុន Huawei ក៏អាចនឹងចាប់ផ្តើមកម្មវិធី Pioneer Plan នៅសប្តាហ៍ក្រោយនេះ នឹងចាប់ផ្តើមវត្តមានស្មាតហ្វូន Huawei Pura 80 Series នៅពេលក្រោយ ឬនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយទៀតនៅក្នុងខែឧសភាផងដែរ៕
Huawei អាចនឹងប្រើ Pioneer Program ទៅលើ Pura 80 series នៅថ្ងៃទី 20 ខែមីនាខាងមុខនេះ!