ស្វែងរកពួកយើង:

Huawei អាចនឹងប្រើប្រាស់ Carbon Fiber ឌីស្សាញតួស្មាតហ្វូនអេក្រង់បត់បីតង់របស់ខ្លួន ដើម្បីរក្សាទម្ងន់អោយនៅតែស្រាល

ដោយ

Koun Jab Luffy

06 កុម្ភៈ 2024 04:57 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បីតង់ដំបូងបំផុតរបស់ខ្លួនហើយ។ ដើម្បីរក្សាទម្ងន់ស្មាតហ្វូនថ្មីនេះ អោយនៅតែស្រាលនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងមានការប្រើប្រាស់នូវ Carbon Fiber នៅក្នុងការឌីស្សាញទៅលើតខ្លួនរបស់ស្មាតហ្វូននេះ។
យោងតាមការបង្ហោះនៅលើបណ្តាញ Weibo របស់អ្នកទម្លាយដែលមានឈ្មោះថា @FixedFocus គឺបានសសេរថា មានអ្នកជំនាញជាច្រើនបានរំពឺងថា ក្រុមហ៊ុន Huawei នឹងមានការផ្លាស់ប្តូរវត្ថុធាតុដើមនៅក្នុងការឌីស្សាញស្មាតហ្វូននេះ ដោយអាចនឹងប្រើប្រាស់នូវ carbon fiber ជំនួសអោយការប្រើប្រាស់តួអាលុយមីនីញ៉ូមដូចជំនាន់មុន។
Article image
មកដល់ពេលនេះ បើទោះបីជាអ្នកជំនាញទាំងនោះ មិនបញ្ជាក់ឈ្មោះរបស់ក្រុមហ៊ុនដែលមានស្មាតហ្វូនថ្មីនេះក៏ដោយ ក៏គ្រប់គ្នាអាចប៉ាន់ស្មានដឹងហើយថា ស្មាតហ្វូនដែលមានអេក្រង់បត់បីតង់នោះ គឺជាសមិទ្ធិផលថ្មីរបស់ក្រុមហ៊ុន Huawei។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ទៀតថា ក្រុមហ៊ុន Huawei នឹងសម្រេចទៅប្រើប្រាស់នូវ carbon fiber សម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះពិតមែន។
Article image
ជាមួយនិងការទម្លាយចេញនូវព័ត៌មានថ្មីខាងលើនេះ អ្នកចែកចែកគឺមានចេតនាចង់បានបង្ហាញចេញនូវព័ត៌មានផ្នែកខាងក្រៅរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ ពីព្រោះថា ការផ្លាស់ប្តូរនេះ គឺពិតជាប្លែក។ ជាក់ស្តែងសម្រាប់ការជ្រើសរើសយក Carbon Fiber មកធ្វើជាសំបករបស់ស្មតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា គឺដើម្បីរក្សាទម្ងន់ស្មាតហ្វូនថ្មីនេះអោយនៅតែស្រាល បើទោះបីជាវាត្រូវបត់បីតង់ ដោយបន្ថែមនៅតួខ្លូនមួយទៀតក៏ដោយ។ ជាពិសេស Carbon Fiber គឺមានភាពធន់រឹងមាំ។
Huawei អាចនឹងប្រើប្រាស់ Carbon Fiber ឌីស្សាញតួស្មាតហ្វូនអេក្រង់បត់បីតង់របស់ខ្លួន ដើម្បីរក្សាទម្ងន់អោយនៅតែស្រាល