ស្វែងរកពួកយើង:

Huawei អាចនឹងប្រើប្រាស់នូវកាមេរ៉ា 5MP Multi-Spectral នៅលើ Pura 80

ដោយ

Koun Jab Luffy

02 មិថុនា 2025 10:14 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei អាចនឹងធ្វើការ Upgrade ទៅលើកាមេរ៉ា Multi-Spectral ដែលមាននៅលើ Huawei Mate 70 សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់់ខ្លួន Pura 80 ដែរហើយ ដោយកាមេរ៉ាថ្មីនេះ នឹងមានទំហំប្រហែលជា 5MP។ ស្របពេលជាមួយគ្នានេះ ក៏មានការទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏នឹងធ្វើតេស្តទៅលើ Color-Sensing Lens សម្រាប់ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត Flagship ថ្មីនេះថែមទៀតផង។
បើតាមអ្នកទម្លាយ @DigitalChatStation ដែលបង្ហោះនៅលើ Weibo បានបង្ហាញថា ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវកាមេរ៉ា 5MP Multi-Spectral សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Pura 80 Series ជំនួសអោយការប្រើប្រាស់នូវ 1.5 Megapixel Lens ហើយក្រុមហ៊ុននេះ ក៏នឹងធ្វើការ Upgrade Sensor នេះ អោយកាន់តែប្រសើរជាងមុនផងដែរ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ការ Upgrade ទៅលើសិនស័រ Multi-Spectral នេះ គឺកាន់តែធ្វើអោយកាមេរ៉ាស្មាតហ្វូននេះ មានសមត្ថភាពខ្ពស់ជាង Mate 70 ថែមទៀត។
ទោះជាយ៉ាងណា អ្នកទម្លាយរូបនេះ នៅមិនទាន់បានទម្លាយថា ស្មាតហ្វូនណាមួយ ដែលក្រុមហ៊ុននេះ នឹងប្រើប្រាស់នូវសិនស័រ 5MP Multi-Spectral នោះទេ។ ជាមួយនិងការប្រើប្រាស់នូវសិនស័រនេះ នឹងធ្វើអោយស្មាតហ្វូនជំនាន់ថ្មី Pura 80 នឹងមានសមត្ថភាពកាមេរ៉ាដ៏ខ្លាំងក្លា ហើយយើងក៏អាចនឹងឃើញវាប្រើប្រាស់នៅលើស្មាតហ្វូន Mate 80 ឬ Pura 90 ផងដែរ។ កន្លងមក ក្រុមហ៊ុនរបស់ចិនមួយនេះ ក៏ធ្លាប់បានបង្ហាញនូវសិនស័រថ្មីនេះ នៅលើស្មាតហ្វូន Mate 70 Series ផងដែរ ដែលសិនស័រ បានធ្វើការពង្រឹងទៅលើពណ៌បានច្បាស់ល្អមែនទែន។
Article image
បន្ទាប់ពីស្មាតហ្វូន Mate 70 Series នេះ ក្រុមហ៊ុននេះ ក៏ធ្លាប់បានប្រើប្រាស់នូវសិនស័រកាមេរ៉ាថ្មីនេះ សម្រាប់ស្មាតហ្វូន Nova 14 ផងដែរ។ សម្រាប់វត្តមានសិនស័រថ្មីនេះ នឹងមានការផ្លាស់ប្តូរជាច្រើនទៀតនៅលើស្មាតហ្វូន Pura 80 series។ ក្រុមហ៊ុន Huawei នៅមិនទាន់បញ្ជាក់លម្អិតអំពីរឿងនេះទេ។ ក្រៅពី Spectral Lens ការបែកធ្លាយខាងលើនេះ គឺមិនទាន់បាននិយាយអំពីព័ត៌មានផ្សេងទៀតអំពីស្មាតហ្វូនថ្មីនេះទេ៕
Huawei អាចនឹងប្រើប្រាស់នូវកាមេរ៉ា 5MP Multi-Spectral នៅលើ Pura 80