ស្វែងរកពួកយើង:

Huawei អាចនឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ LTPO នៅលើស្មាតហ្វូន Pura 80 Series

ដោយ

Koun Jab Luffy

10 កុម្ភៈ 2025 02:55 រសៀល

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Huawei មានគម្រោងនៅក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ LTPO សម្រាប់ស្មាតហ្វូន Pura 80 Series ដែលជាម៉ូដែល Flagship របស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ មានគម្រោងក្នុងការ Upgrade ទៅលើអេក្រង់កាន់តែប្រសើរជាងមុន។ នៅពេលនេះ DigitalChatStation ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិនៃអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 Series ផងដែរ។ ស្មាតហ្វូននេះ អាចនឹងមានភាពខុសគ្នាពីស្មាតហ្វូនជំនាន់មុនទៅលើទំហំនៃអេក្រង់របស់វាផងដែរ។
ស្មាតហ្វូន Pura 80 Pro នឹងមានអេក្រង់រាបស្មើទំហំ 6.6-អ៊ីង។បន្ថែមពីនេះ សម្រាប់ស្មាតហ្វូន Pro+ និង Ultra នឹងមានអេក្រង់គែមកោង 6.78-អ៊ីង Equal-depth quad-curved។ សម្រាប់លក្ខណៈសម្បត្តិនៃអេក្រង់របស់ស្មាតហ្វូន Standard របស់វានៅមិនទាន់ដឹងនៅឡើយទេ។ តាមការបែកធ្លាយនេះបង្ហាញទៀតថា ស្មាតហ្វូន Pura 80 នឹងមានទំហំតូចជាងមុនបន្តិច ប៉ុន្តែស្មាតហ្វូន Pura 80 Series នឹងបំពាក់នូវអេក្រង់កម្រិតភាពច្បាស់ 1.5K resolution នៅលើកញ្ចក់ 2.5D display ថែមទៀតផង។
បន្ថែមពីនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ 8T LTPO Display កម្រិតខ្ពស់ថែមទៀត។ សម្រាប់ អេក្រង់ 8T LTPO នេះ គឺមិនមែនជាបច្ចេកវិទ្យាអេក្រង់ចុងក្រោយបំផុតនោះទេ ប៉ុន្តែនេះ ក៏ជាដំណោះស្រាយកម្រិតខ្ពស់ផងដែរ។ វាអាចធ្វើការកែប្រែទៅលើ refresh rate ទៅលើមាតិកាផ្សេងគ្នាបាន។ សម្រាប់ refresh rate របស់វាអាចកែប្រែទាបដល់កម្រិត 1Hz ។ បន្ថែមពីនេះ អេក្រង់ 8T LTPO នេះ ក៏អាចជួយសន្សំសំចៃទៅលើថាមពលថ្ម និងបង្កើនប្រសិទ្ធិភាពក្នុងការប្រើប្រាស់ថែមទៀត។ ដោយសារតែមុខងារ auto-adjustments អេក្រង់នេះក៏មិនធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ថាហត់នឿយនោះទេ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Pura 80 នេះ នឹងមានគែមទាំង ៤ ស្តើងមែនទែន បើធៀបជាមួយនឹងម៉ូដែលជំនាន់មុនៗ។ អ្នកទម្លាយនេះអះអាងថា ក្រុមហ៊ុន Huawei ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូន Pura 80 នេះ ជាផ្លូវការនៅក្នុងខែឧសភា ឬមិថុនាឆ្នាំនេះ។ ក្រុមហ៊ុននេះ ក៏អាចនឹងបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូដែលទៀតផងដែរ នៅក្នុងពេលខាងមុខ៕
Huawei អាចនឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ LTPO នៅលើស្មាតហ្វូន Pura 80 Series