ស្វែងរកពួកយើង:

Huawei អាចនឹងមិនមានការសម្ពោធ Huawei P70 Series នោះទេ គឺធ្វើដូចទៅនឹង Mate 60 series អញ្ចឹង!

ដោយ

Koun Jab Luffy

31 មីនា 2024 11:47 ថ្ងៃត្រង់

អាន 2 នាទី

Article image
ព័ត៌មានថ្មីមួយបានបញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងមិនរៀបចំនូវព្រឹត្តិការណ៍សម្ពោធសម្រាប់ស្មាតហ្វូន Huawei P70 series ដែលជាម៉ូដែល Flagship ថ្មីរបស់ខ្លួននោះទេ គឺអាចធ្វើនឹងធ្វើដូចទៅនឹងម៉ូដែល Mate 60 Series អញ្ចឹងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងរៀបចំជាព្រឹត្តិការណ៍តាមអនឡាញ និងលក់ជាលក្ខណៈ offline ទៅលើស្មាតហ្វូន Huawei P70 Series នេះ នៅលើហាងលក់របស់ខ្លួនតែម្តង។
យោងតាមអ្នកទម្លាយ @DirectorShiGuan ដែលបាននៅលើ Weibo បាននិយាយថា ស្មាតហ្វូន Huawei P70 series នេះ គឺជាម៉ូឌែលចុងក្រោយបំផុតនៃត្រកូល Huawei P-Series នៅក្នុងឧស្សាហកម្មនេះ។ ក្រុមហ៊ុននេះ បាននិយាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងស្ថិតនៅក្នុងគម្រោង Pioneer Project ។ ព័ត៌មានជាច្រើនទៀត បានទម្លាយថា ក្រុមហ៊ុន Huawei ក៏បានទម្លាយអំពី Pioneer Plan សម្រាប់ស្មាតហ្វូន P70 series ហើយក្រុមហ៊ុននេះ នឹងមិនរៀបចំនូវព្រឹត្តិការណ៍សម្ភោធន៍នោះទេ។
តាមដំណឹងមិនផ្លូវការមួយបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ក៏អាចនឹងអនុវត្តន៍តាមស្មាតហ្វូន Mate 60 series ហើយនឹងលក់ស្មាតហ្វូន P70 នេះផ្ទាល់ទៅកាន់អតិថិជនផងដែរ។ សូមជំរាបថា ក្រុមហ៊ុន Huawei បានបង្ហាញនូវស្មាតហ្វូន Mate 60 Series នៅក្នុងគម្រោង Pioneer Project ដែលមានន័យថា អ្នកប្រើប្រាស់អាចទិញស្មាតហ្វូននេះបាន នៅមុនការប្រកាសជាផ្លូវការ។ សកម្មភាពនេះបណ្តាលអោយក្រុមហ៊ុននេះទទួលបាននូវការលក់ដ៏ខ្លាំងក្លាទៅលើស្មាតហ្វូន Mate 60 Series នេះ។
នៅពេលនេះ ក្រុមហ៊ុន Huawei ចង់បន្តនូវនិន្នាការនេះជាមួយនឹងស្មាតហ្វូន Huawei P70 Series នេះផងដែរ។ សម្រាប់បុគ្គលិកនៅហាងមួយចំនួនរបស់ Huawei ថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូន P70 Series អាចធ្វើការ Pre-Order បាននៅដើមខែមេសានេះហើយ។ ស្មាតហ្វូន Huawei P70 អាចនឹងបង្ហាញខ្លួននៅខែក្រោយនេះ គឺខែមេសាឆ្នាំ 2024៕
Huawei អាចនឹងមិនមានការសម្ពោធ Huawei P70 Series នោះទេ គឺធ្វើដូចទៅនឹង Mate 60 series អញ្ចឹង!