ស្វែងរកពួកយើង:

Huawei អេក្រង់បត់ 3 តង់ជំនាន់ថ្មី នឹងបង្ហាញខ្លួនស្របពេលជាមួយ iPhone 17 Series នៅខែកញ្ញា

ដោយ

Koun Jab Luffy

01 សីហា 2025 12:48 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Huawei គឺបាននឹងកំពុងតែធ្វើការចាប់ឱកាសល្អមួយតាមរយៈនៃភាពលេចធ្លោនៃស្មាតហ្វូនបត់បាន iPhone ដំបូងបំផុតរបស់ក្រុមហ៊ុន Apple ដែលក្រុមហ៊ុននេះ បានត្រៀមបង្ហាញចេញនៅឆ្នាំក្រោយ។ នៅក្នុងរបាយការណ៍ថ្មីមួយបានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ម៉ូដែល Mate XTs ជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅសប្តាហ៍ដូចទៅនឹងការសម្ពោធជាផ្លូវការណ៌របស់ iPhone 17 Series អញ្ចឹង។
សម្រាប់ស្មាតហ្វូនអេក្រង់បត់ 3 តង់ជំនាន់ថ្មី Huawei នេះ ត្រូវបានគេរំពឹងថា អាចវ៉ាដាច់វត្តមាន iPhone Fold ដែលនឹងមកដល់នៅឆ្នាំក្រោយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ យើងគ្រប់គ្នាប្រាកដជាបានឃើញនូវពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូន Mate XT 2 របស់ក្រុមហ៊ុន Huawei ហើយ។ នៅក្នុងរបាយការណ៍ និងការបែកធ្លាយជាច្រើនចេញពីចិន បញ្ជាក់ថា ស្មាតហ្វូនបត់បាន 3 តង់ជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ គឺមានឈ្មោះថា ស្មាតហ្វូន Mate XTs។
Article image
តាមដំនឹងមុននេះនិយាយថា ក្រុមហ៊ុន Huawei មានគម្រោងនៅក្នុងការបង្ហាញស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ នៅក្នុងថ្ងៃទី 12 ខែកញ្ញានៅក្នុងប្រទេសចិន ដែលការបង្ហាញខ្លួននេះ គឺនៅក្នុងសប្តាហ៍ដូចគ្នាទៅនឹងស្មាតហ្វូន Apple iPhone 17 series។ ទាក់ទងនឹងអេក្រង់បត់ 3 តង់នេះ ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា ក៏បានធ្វើការនៅលើស្មាតហ្វូនបត់បាន 3 តង់ Galaxy Z ដូចគ្នាដែរ។ ចំពោះ ក្រុមហ៊ុន Apple ក៏ធ្វើការនៅលើស្មាតហ្វូន iPhone Fold ដែលអាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះដូចគ្នា។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Mate XTs នេះ អាចនឹងមានតម្លៃខ្ពស់ជាងស្មាតហ្វូន iPhone Fold ។
Article image
យោងតាមប្រភពថ្មីមួយដែលចេញផ្សាយថ្មីៗនេះ គឺបាននិយាយថា ស្មាតហ្វូន iPhone Fold នេះ អាចនឹងបង្ហាញខ្លួននៅក្នុងតម្លៃ 15,999 យ៉ន់ ឬ 2,225 ដុល្លារអាមេរិក។ សម្រាប់ស្មាតហ្វូន Mate XTs អាចនឹងមានតម្លៃប្រហែលជា 20,000 យ៉ន់ ឬ 2,780 ដុល្លារសហរដ្ឋអាមេរិក។ ប្រភពដដែលនេះបន្តថា ស្មាតហ្វូន Mate XT ជំនាន់ថ្មីនេះ អាចនឹងមានពណ៌ Mystic Black, Auspicious Red, Crimson Purple និង Bright White។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវកញ្ចក់ UFG Glass និងការតភ្ជាប់ satellite connectivity ថែមទៀតផង៕