ស្វែងរកពួកយើង:

Hummer EV 2026 ចេញមកលើកនេះ អាប់ដេតសមត្ថភាព Off-Road កាន់តែខ្លាំង!

ដោយ

Koun Jab Luffy

19 ឧសភា 2025 08:22 ព្រឹក

អាន 3 នាទី

Article image
នេះគឺជាឡានអគ្គិសនី GMC Hummer EV ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយទទួលបានការអាប់ដេតទៅលើ Performance និង មុខងារ Off-road កាន់តែខ្លាំងជាងមុន។ សម្រាប់ស៊េរីថ្មី ឆ្នាំ 2026 នេះ ក្រុមហ៊ុន GMC បានបន្ថែមកញ្ចប់ Option ពិសេសមួយហៅថា Carbon Fiber Edition សម្រាប់ Hummer EV 3X ទាំងប្រភេទ Pickup និង SUV ដោយអនុញ្ញាតឲ្យវាអាចរត់ស្ទុះពី កុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 2.8 វិនាទីប៉ុណ្ណោះ ពោលគឺលឿនជាងស៊េរីមុន ដែលប្រើពេល 3 វិនាទី។
ក្រុមហ៊ុន GMC បានអះអាងថា ការ Boost បន្ថែមទៅលើ Performance នេះ គឺជាការអាប់ដេតទាំងទៅលើ Software និង Hardware ផងដែរ។ មិនតែប៉ុណ្ណោះ សម្រាប់ Hummer EV 3X ដែលជាម៉ូដែល Top Trim ក៏បានអាប់ដេតកម្លាំងខ្លាំងជាងមុន សរុប 1,160 HP បើប្រៀបធៀបនឹង 1,000 HP លើស៊េរីចាស់។
Article image
ក្រៅពីនោះ នៅក្នុងកញ្ចប់ Option Carbon Fiber Edition នេះ វាក៏មានបំពាក់យ៉ាន់កង់ ប្រភេទ Carbon Fiber Wheels ទំហំ 22 អ៊ីញ បូករួមទាំង ការតុបតែង Carbon Fiber នៅលើគម្របកញ្ចក់, បន្ទះការពារបាតម៉ាស៊ីន និង បន្ថែមពណ៌ប្រផេះថ្មី ហៅថា Magnus Gray ជាមួយឡូហ្គូពណ៌ខ្មៅ ផងដែរ។
ដោយឡែក សម្រាប់ការឌីហ្សាញរូបរាងខាងក្រៅវិញ ឡាន Hummer EV ឆ្នាំ 2026 មិនបានផ្លាស់ប្តូរនោះទេ គ្រាន់តែបានបន្ថែមជម្រើសពណ៌ថ្មី ចំនួន 2 ហៅថា Coastal Dune និង Auburn Matte ជាមួយនឹងពណ៌ខាងក្នុងថ្មី ចំនួន 2 ដែរ គឺ Granite Drift និង Stealth Eclipse។
Article image
អ្វីដែលជាការអាប់ដេតធំនោះ គឺផ្នែកបច្ចេកវិទ្យា ដោយអេក្រង់កម្សាន្ត ទំហំ 13.4 អ៊ីញរបស់វាឥឡូវនេះ គាំទ្រមុខងារ Customizable Split-view Layout ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ អាច Access ទៅកាន់ទិន្នន័យចាំបាច់ យ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ សូម្បីតែប៉ុណ្ណោះ សូម្បីតែមុខងារ Super Cruise ក៏ទទួលបានការអាប់ដេត ផងដែរ។
ការអាប់ដេតដ៏ធំមួយសម្រាប់ Hummer EV ឆ្នាំ 2026 គឺ ការបន្ថែមមុខងារ King Crab Mode មកស្តង់ដារតែម្តង សម្រាប់ម៉ូដែល 2X និង 3X ទាំងប្រភេទ Pickup និង SUV។ មុខងារ King Crab Mode អនុញ្ញាតឲ្យកង់ក្រោយ បត់លឿនជាងកង់ខាងមុខ ដែលជួយដល់ការបើកបរនៅលើផ្លូវតូចចង្អៀត និងបង្កើនសមត្ថភាពបើកឡើងលើថ្ម របស់ឡាន Hummer EV ផងដែរ។
មិនតែប៉ុណ្ណោះ ក្រុមវិស្វករ GMC ក៏បានធ្វើការ Tuned ទៅលើ Damper ដែលជួយឲ្យការបើកបររបស់ឡាន Hummer EV កាន់តែមានភាពប្រសើរ ទៀតផង។ បន្ថែមពីនេះ គ្រប់ឡាន Hummer EV ទាំងអស់ សុទ្ធតែគាំទ្រការសាកភ្លើង Bidirectional Charging ដែលមានន័យថា ពួកវាអាចសាកភ្លើងឲ្យទៅឡានដទៃ ឬ អ្នកអាចយកភ្លើងចេញពីឡានប្រើ ជាមួយនឹងឧបករណ៍អេឡិចត្រូនិចក្នុងផ្ទះ ឧទាហរណ៍នៅពេលដាច់ភ្លើង បានទៀតផង។
Article image
សូមបញ្ជាក់ថា ឡាន GMC Hummer EV ឆ្នាំ 2026 ទាំងប្រភេទ Pickup និង SUV អាចនឹងមានតម្លៃចាប់ពីខ្ទង់ $99,000 ឡើងទៅ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕
Hummer EV 2026 ចេញមកលើកនេះ អាប់ដេតសមត្ថភាព Off-Road កាន់តែខ្លាំង!