ស្វែងរកពួកយើង:

Hyundai បញ្ចេញរថយន្តម៉ូដែលពិសេស Ioniq 6 Black Edition ដែលមានតម្លៃខ្ទង់ $37,500 នៅទីផ្សារកូរ៉េខាងត្បូង

ដោយ

Koun Jab Luffy

11 មីនា 2024 03:21 រសៀល

អាន 2 នាទី

Article image
Hyundai បានបញ្ចេញរថយន្ត Sedan ម៉ូដែល Ioniq 6 កាលពីឆ្នាំ 2022 ហើយនៅពេលនេះ ក្រុមហ៊ុមក៏បាននាំយកនូវម៉ូដែលពិសេសនៃម៉ូដែល Ioniq 6 ដែលបានឈ្មោះថា Hyundai Ioniq 6 Black Edition នៅទីផ្សារប្រទេសកូរ៉ខាងត្បូង ជាមួយមានការឌីស្សាញជាមួយនឹងពណ៌ខ្មៅសុទ្ធតែម្តង ដែលមើលទៅមានអំណាចមែនទែន។
ទោះជាយ៉ាងណាសម្រាប់ម៉ូដែលពិសេស Hyundai Ioniq 6 Black Edition នេះ មិនបានបង្កើននូវសមត្ថភាពនៃប្រព័ន្ធដំណើរការឲ្យខ្លាំងជាងម៉ូដែលស្តង់ដារដែលចេញនៅឆ្នាំ 2022 នោះទេ គ្រាន់តែមានការឌីស្សាញជាមួយនឹងពណ៌ខ្មៅទាំងមូលតែម្តង។
Ioniq 6 Black Edition ប្រើប្រាស់យ៉ាន់កងទំហំ 20-inch រចនាឡើងជាមួយពណ៌ខ្មៅក្រិបជាប្រភេទ matt black ហើយសូប្បីតែកញ្ចក់មកក្រោយសងខាងក៏រចនាជាមួយពណ៌ខ្មៅផងដែរ។ បច្ចុប្បន្ន Hyundai បានធ្វើការបញ្ចេញលក់ Ioniq 6 Black Edition តែនៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ ដោយមានតម្លៃខ្ទង់ 50 លានកូរ៉េវ៉ុន ឬប្រហែល $37,500។
Article image
ប៉ុន្តែ ក្រុមហ៊ុនមិនទាន់ប្រកាសចេញការនាំចេញ Ioniq 6 Black Edition ទៅកាន់ទិផ្សារប្រទេសផ្សេងនោះទេ។ ហើយអ្វីដែលពិសេស ក្រៅតែពីការប្រកាសចេញរថយន្តម៉ូដែលពិសេសថ្មីនេះទៅ Hyundai ក៏បានប្រកាសចេញកម្មវិធីថ្មីហៅថា EV Every Care ដែលកម្មវិធីថ្មីនេះ គឺសម្រាប់តែរថយន្តអគ្គិសនីម៉ូដែល Ioniq 5, Ioniq 6 និង Kona Electric តែប៉ុណ្ណោះ។
Article image
ដោយកម្មវិធីថ្មី EV Every Care គឺផ្តល់ជូននឹង Credit Card ដល់ផ្ទាស់រថយន្ត Hyundai ស៊េរីថ្មីទាំងបីម៉ូដែលនេះចំនួន 1.6 លានកាត ដោយឥតគិតថ្លៃ ក៏ដូចជាផ្តល់ ជូននូវសេវាកម្មតំឡើងឧបករណ៍សាកភ្លើងរថយន្តតាមផ្ទះយឥតគិតថ្លៃផងដែរ។ បន្ថែមពី ក្រុមហ៊ុនក៏ផ្តល់នូវការធានាតម្លៃក៏ត្រូវបានអនុវត្តផងដែរ ដោយក្រុមហ៊ុន Hyundai សន្យាថានឹងផ្តល់តម្លៃប្រមាណ 55% នៃរថយន្តទាំងបីម៉ូដែល ដែលបានប្រើប្រាស់រួចហើយ ប្រសិនបើម្ចាស់ចង់ធ្វើការផ្លាស់ប្តូរយករថយន្តថ្មី៕