ក្រុមហ៊ុន Hyundai ទើបតែបានបង្ហាញចេញរថយន្ត Hybrid sedan ស៊េរីថ្មីឆ្នាំ 2027 ម៉ូដែល i30។ រថយន្តជំនាន់ថ្មីនេះដែលដំណើរការដោយប្រព័ន្ធ petrol-electronic hybrid នេះត្រូវបានគេរំពឹងថា នឹងចូលទីផ្សារអូស្ត្រាលីនៅឆ្នាំ 2027។ Hyundai i30 hybrid ឆ្នាំ 2027 នឹងចូលទីផ្សារអូស្ត្រាលីដើម្បីជំនួសម៉ូដែល Elantra ឬ Avante។
Hyundai i30 hybrid ឆ្នាំ2027 នឹងក្លាយជាគូប្រកូតប្រជែងទីផ្សារជាមួយរថយន្ត sedan hybrid របស់ក្រុមហ៊ុនជប៉ុនដែលមានភាពពេញនិយម និងកំពុងគ្រប់ដណ្តប់ទីផ្សាររថយន្តខ្នាតតូច និងខ្នាតមធ្យមក្នុងប្រទេសអូស្ត្រាលី Toyota Camry hybrid ជំនាន់ទីប្រាំបី។ Hyundai i30 ឆ្នាំ 2027 មានការរចនារូបរាងខាងក្រៅបែបស្តាយជ្រុងៗ ឬ boxy body ជាមួយប្រវែងតួរខ្លួន 4,765mm/ទទឹង 1,855mm/ កំពស់ 1,425mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,750mm។ Hyundai i30 ជំនាន់ថ្មីឆ្នាំ 2027 មានប្រវែងខ្លីជាង 145mm និងកម្ពស់ទាបជាង 20mm ធៀបនឹងម៉ូដែល Hyundai Sonata ជាមួយគម្លាតកង់មុខទៅកង់ក្រោយខ្លីជាង 90mm រួមនឹងទទឹងក៏ខ្លីជាង 5mm ផងដែរ។
នៅទីផ្សារកូរ៉េខាងត្បូង Hyundai i30 ជំនាន់ថ្មីឆ្នាំ 2027 ប្រើប្រាស់នូវម៉ាស៊ីន 1.6-litre petrol electronic hybrid ជំនួសម៉ាស៊ីនសាំងសុទ្ធ 1.6-litre turbocharged four-cylinder។ ចំនែកម៉ូដែល i30 Sedan N performance នឹងបំពាក់មកជាមួយម៉ាស៊ីនថ្មីចំណុះ 2.5-litre turbocharged four-cylinder petrol។ នៅលើ Hyundai i30 Series 2027 នេះ Hyundai ក៏បានធ្វើការបំពាក់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាថ្មីហៅថា “predictive drive control system” ដែលមានសមត្ថភាពក្នុងការព្យាករណ៍ទុកជាមុនដើម្បីធ្វើការវិភាគផ្លូវបើកបរ និងស្ថានភាពដងផ្លូវ នៅពេលមុខងារ Navigation ត្រូវបានកំណត់ រួមជាមួយនឹង មុខងារ Stay-mode សម្រាប់ម៉ាស៊ីនត្រជាក់ និងព័ត៌មានកម្សាន្ត នៅពេលដែលម៉ាស៊ីនត្រូវបានបិទ ដោយប្រើប្រាស់ថ្មដែលមានតុងស្យុងវ៉ុលខ្ពស់របស់រថយន្ត។
Hyundai i30 ឆ្នាំ 2027 បានបង្កើនអនុភាពកម្លាំងខ្លាំងឡើងដល់ 117kW ធៀបនឹងម៉ូដែលបច្ចុប្បន្នដែលមានកម្លាំង 104kW។ ការឌីស្សាញ i30 ឆ្នាំ 2027 គឺបានប្រើនូវភាសារចនា “Art of Steel” design language ដូចគ្នានឹងម៉ូដែល Nexo និង Ioniq 3។ ការឌីស្សាញនេះ គឺប្រើប្រាស់ដៃទ្វារស្ទាយ Flush-door handle និងចង្កៀងភ្លើងមុខ-ក្រោយឌីស្សាញរាងជាងអក្សរ H ឬ H-Shaped។ ផ្នែកកាប៊ីនក្នុងមានការឌីស្សាញថ្មីជាមួយការបំពាក់អេក្រង់ទំហំ 12.3-inch ជាអេក្រង់ភ្លោះ និងប្រព័ន្ធ ccNC ដូចគ្នានឹងម៉ូដែល Kona និង Santa Fe ជំនាន់ថ្មី រួមជាមួយនឹងប្រព័ន្ធប្រតិបត្តិការថ្មី Android Automotive OS-based 'Pleos Connect' system ដែលបានបង្ហាញនៅលើម៉ូដែល Ioniq 3។
ទន្ទឹងជាមួយគ្នានេះ Hyundai ក៏នឹងផ្តល់នៅជម្រើស i30 ឆ្នាំ 2027 ដែលមានអេក្រង់កម្សាន្តទំហំ 12.9-inch ឬ 14.6-inch ធំជាងទំហំ 8.0-inch និង 10.25-inch ដែលប្រើនៅលើម៉ូដែល i30 បច្ចុប្បន្ន។ Hyundai i30 Series 2027 នឹងប្រកាសចេញផ្លូវការណ៍នៅផ្សារកូរ៉េខាងត្បូងក្នុងខែកញ្ញា ឆ្នាំ 2026 និងមានការព្យាករណ៍ថា ការនាំចេញសម្រាប់ទីផ្សារអូស្រ្តាលីនឹងធ្វើឡើងនៅឆមាសដំបូងក្នុងឆ្នាំ 2027 ខណៈតម្លៃក្រុមហ៊ុនមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕




