ស្ថាប័នចុះបញ្ចីរថយន្តថ្មីក្នុងប្រទេសចិន Ministry of Industry and Information Technology ហៅកាត់ថា MIIT បានធ្វើការចុះបញ្ចីផ្លូវការណ៍ឡានអគ្គិសនីស៊េរីថ្មីរបស់ក្រុមហ៊ុន Hyundai ម៉ូដែល Ioniq V នៅមុនថ្ងៃដែលឡានអគ្គិសនី sedan ស៊េរីថ្មីនេះប្រកាសចេញលក់នៅលើទីផ្សារ។ Hyundai Ioniq V បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិពរណ៌រថយន្តប្រចាំឆ្នាំក្នុងប្រទេសចិន 2026 Beijing International Auto Show ដែលរៀបចំធ្វើឡើងកាលពីចុងខែមេរា កន្លងទៅ។ Ioniq V ជាម៉ូដែលឡានអគ្គិសនីស៊េរីថ្មី ដែលផ្តោតសំខាន់ទៅលើយុទ្ធសាស្រ្តពង្រីកទីផ្សារឡានអគ្គិសនីរបស់ Hyundai នៅក្នុងប្រទេសចិន។
Ioniq V ផលិតឡើងដោយប្រើនូវស្ថាបត្យកម្មគ្រោងឆ្អឹង E-GMP electric platform ដែលនឹងមានជម្រើសម៉ូដែលប្រើអគ្គិសនីសុទ្ធ (BEV) និងម៉ូដែល Extended-range (EREV)។ នៅលើបញ្ចីរបស់ MIIT បានបង្ហាញថា Hyundai Ioniq V គាំទ្រប្រព័ន្ធសាកភ្លើងល្បឿនលឿន 800V Fast Charging និងប្រព័ន្ធថាមពលដែលមានប្រសិទ្ធិភាពខ្ពស់ ឬ high-efficiency electric drive system។ ឡានអគ្គិសនីស៊េរីថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងមួយនេះ ក៏មានដំឡើងមកជាមួយប្រព័ន្ធមុខងារ និងបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗរួមមាន Momenta, Qualcomm, CATL, Baidu Wenxin large language models, និង Volcano Engine ជាដើម។
Hyundai Ioniq V ជារថយន្ត sedan ដែលមានប្រវែង 4,900mm/ ទទឹង 1,890mm/ កំពស់ 1,470mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,900mm។ ឡានអគ្គិសនីស៊េរីថ្មីនេះ មានការឌីស្សាញបែបស្ទាយ low-slung fastback sedan ជំនួសឲ្យការឌីស្សាញបែបស្ទាយ boxy SUV ដែលឃើញមាននៅលើទីផ្សារឡានអគ្គិសនីសព្វថ្ងៃ។ តាមការបង្ហាញនៅលើបញ្ចី MIIT ឡានអគ្គិសនីស៊េរីថ្មី Ioniq V មានការឌីស្សាញកញ្ចក់ទា្វរ frameless-glass door, កង់ឌីស្សាញ់បែប Aerodynamic wheel និងគូទក្រោយរចនាបែបស្ទាយ full-width “star-track” rear light។ Hyundai បាននិយាយនៅក្នុងព្រឹត្តិការណ៍ Beijing Auto Show ថា Ioniq V ត្រូវបានធ្វើការអភិវឌ្ឍន៍ឡើងដោយក្រុមការងារឌីស្សាញរបស់ Hyundai ក្នុងប្រទេសចិន សម្រាប់អ្នកទិញក្នុងប្រទេសចិន។
ផ្នែកកាប៊ីនខាងក្នុងរបស់ Hyundai Ioniq V បំពាក់ដោយបច្ចេកវិទ្យាអេក្រង់ទ្រវែង wide-screen ទំហំ 27-inch កម្រិតបង្ហាញ Ultra-thin 4K display, ប្រព័ន្ធភ្លើងបំភ្លឺតាមការប៊ីន ambient lighting system និងប្រព័ន្ធបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខ “HUD” ដែល Hyundai ហៅថា “Cyber Eye”។ ប្រព័ន្ធដំណើរការ និងការប្រើប្រាស់ទូទៅនៅលើ Ioniq V គាំទ្រដោយបន្ទះឈីបកម្រិតខ្ពស់របស់ Qualcomm ស៊េរី Snapdragon 8295 cockpit ជាមួយនិងប្រព័ន្ធបច្ចេកវិទ្យា dual AI large-model។ Hyundai បញ្ជាក់ថា Ioniq V ក៏នឹងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត Momenta-assisted L2+ driving ថែមទៀតផង។
នៅក្នុងពិព័រណ៍រថយន្ត Beijing Auto Show កាលពីខែមេសា លោក José Muñoz នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Motor បាននិយាយថា ក្រុមហ៊ុន Hyundai មានគម្រោងដាក់លក់រថយន្តម៉ូដែលថ្មីចំនួន 20 គ្រឿងនៅក្នុងប្រទេសចិននៅរយៈពេលប្រាំឆ្នាំខាងមុខ ក្នុងនោះមានរួមមានទាំងរថយន្តអគ្គិសនី BEV, EREV, Hybrids និងរថយន្តប្រើសាំងជាដើម។ Ioniq V គឺជាផលិតផលរថយន្តអគ្គិសនីដ៏សំខាន់មួយក្នុងចំណោមផលិតផលរថយន្តអគ្គិសនីដំបូងគេដែលផ្តោតលើទីផ្សារប្រទេសចិន ដែលបានដាក់ឱ្យដំណើរការក្រោមយុទ្ធសាស្ត្រធ្វើមូលដ្ឋានីយកម្មឡើងវិញរបស់ Hyundai សម្រាប់ទីផ្សារចិន៕


