ស្វែងរកពួកយើង:

Hyundai Loniq 10 និង Loniq T7 រថយន្តប្រភេទ Electric Pickup ដំបូងរបស់ Hyundai កំពុងស្ថិតក្នុងដំណើរការផលិតហើយ

ដោយ

Koun Jab Luffy

13 កុម្ភៈ 2024 05:28 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តលំដាប់ជួរមុខរបស់ប្រទេសកូរ៉េខាងត្បូង Hyundai បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបញ្ជ្រៀតខ្លួនចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនីដែលកំពុងមានសន្ទុះខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តកូរ៉ខាងត្បូងមួយនេះ ក៏កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់រថយន្ត ជាពិសេសនៅទីផ្សារសហរដ្ឋអាមេរិកជាមួយនឹងការចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីចុងក្រោយម៉ូដែល Hyundai Loniq 5 និង Loniq 6 នេះមិននិយាយពីម៉ូដែលកំពូល Kona ផង។
យ៉ាងណាមិញសម្រាប់រថយន្តអគ្គិសនីរបស់ Hyundai បច្ចុប្បន្នជាប្រភេទរថយន្ត Sedan និង SUV EV ប៉ុន្តែ បើតាមប្រភពព័ត៌មានបែកធ្លាយចុងក្រោយនេះ បាននិយាយថា Hyundai បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនីប្រភេទ Electric Pickup ដើម្បីធ្វើការប្រកូតប្រជែងទីផ្សារជាមួយនឹងរថយន្ត Ford F-150 Lightning។
បើតាមប្រភពរបាយការណ៍បាននិយាយថា រថយន្តអគ្គិសនីប្រភេទ Pickup ដំបូងរបស់ Hyundai នឹងមានចំនួនពីរម៉ូដែល ដោយមួយត្រូវបានគេស្គាល់ថា ជា Loniq 10 ដែលត្រូវបានគេបញ្ជាក់ថា ម៉ូដែលនេះ គឺផលិតឡើងដើម្បីធ្វើការប្រកូតប្រជែងទីផ្សារជាមួយនឹង Ford F-150 Lightning ចំនែកមួយម៉ូដែលទៀតមានឈ្មោះថា Loniq T7 ដែលជាម៉ូដែលជំនូសតំណែងម៉ូដែល Hyundai Santa Cruz ដែលកំពុងមានវត្តមាននៅក្នុងទីផ្សារអាមេរិកបច្ចុប្បន្ន។ បើតាមគំរូរូបភាពរបស់ Loniq 10 គឺត្រូវបានគេសន្និដ្ឋានបានថា ម៉ូដែលនេះនឹងត្រូវបានរចនាឡើងដោយ SRK Designs ដោយផ្អែកទៅលើ Design Laguanges របស់ក្រុមហ៊ុន Hyundai បច្ចុប្បន្ន។
ប្រភពព័ត៌មានបែកធ្លាយ និងឈ្មោះរបស់រថយន្តអគ្គិសនីប្រភេទដឹង ឬ electric pickup ដំបូងរបស់ Hyundai ត្រូវបានទម្លាយចេញពីប្រទេសអូស្ត្រាលី ដែលជាកន្លែងក្រុមហ៊ុន Hyundai ទើបតែបានដាក់ពាក្យស្នើរសុំពាណិញ្ជសញ្ញា សម្រាប់រថយន្តស៊េរីថ្មីទាំងពីរ គឺ Loniq 10 និង Loniq T7 តែម្តង។
ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិរបស់រថយន្តទាំងពីរនេះ គឺមិនទាន់ត្រូវបានគទម្លាយចេញនោះទេ។ បើតាមការព្យាករណ៍រថយន្ត electric pickup ដំបូងរបស់ Hyundai ទំនងជាមានចរាចនៅលើដងវិថីនៅមុនឆ្នាំ 2025 ឬក៏នៅដើមឆ្នាំ 2026។ ក្រៅតែពីរថយន្តអគ្គិសនី EV Pickup នេះ Hyundia ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការក្នុងសង្វាក់ផលិតរថយន្ត Pick up ស៊េរីថ្មីម៉ូដែល Hyundai Tasman ដើម្បីប្រកូតប្រជែងជាមួយ Ford Ranger និង Toyota Hilux ផងដែរ៕
Hyundai Loniq 10 និង Loniq T7 រថយន្តប្រភេទ Electric Pickup ដំបូងរបស់ Hyundai កំពុងស្ថិតក្នុងដំណើរការផលិតហើយ