ស្វែងរកពួកយើង:

Hyundai Nexo 2026 ចាក់អ៊ីដ្រូហ្សែន សាក 5 នាទី ជិះបានចម្ងាយ 700 KM!

ដោយ

Koun Jab Luffy

03 មេសា 2025 03:47 រសៀល

អាន 2 នាទី

Article image
នេះគឺជាឡានប្រភេទប្រើឥន្ធនៈអ៊ីដ្រូហ្សែន Hyundai Nexo FCEV ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួន នៅក្នុងកម្មវិធី Seoul Mobility Show ក្នុងប្រទេសកូរ៉េ ប៉ុន្តែមិនទាន់មានលក់ជាផ្លូវការនោះទេ។ ឡាន Hyundai Nexo ថ្មីនេះ ប្រើកញ្ចប់អាគុយ ទំហំ 2.64 kWh, កញ្ចប់បន្ទះឥន្ធនៈអ៊ីដ្រូហ្សែន និង ម៉ូទ័រអគ្គិសនី 1 ដែលអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 7.8 វិនាទីប៉ុណ្ណោះ ហើយអាចបើកបរបានចម្ងាយរហូតដល់ទៅ 700 KM នៅពេលបំពេញអ៊ីដ្រូហ្សែនមួយពេញ។ អ្វីដែលកាន់តែពិសេសនោះគឺ Hyundai អះអាងថា Nexo អាចបំពេញអ៊ីដ្រូហ្សែនមួយពេញ ដោយចំណាយពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ។
មិនខុសពីឡានអគ្គិសនីប៉ុន្មានឡើយ ឡាន Nexo FCEV ក៏ផ្តល់មុខងារ Vehicle-to-load ផងដែរ ហើយមាន Option កញ្ចក់មើលចំហៀងប្រភេទឌីជីថល និង អាចអូសសណ្តោងបានទម្ងន់ 1 តោន ទៀតផង។ បើនិយាយពីរូបរាងវិញ ឡាន Hyundai Nexo FCEV មានការឌីហ្សាញទាន់សម័យ និងទំនើបតែម្តង ដោយ Hyundai ហៅថា Art of Steel Design ពោលគឺរចនាតួខ្លួនបែបជ្រុងៗ និងហាប់ណែន មើលទៅពិតជាទាក់ទាញមែនទែន
Article image
មិនតែប៉ុណ្ណោះ ឡាននេះក៏បានបំពាក់មកជាមួយនូវ Option ទំនើបៗជាច្រើនដែរ ដូចជា កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ 12.3 អ៊ីញ, កុងទ័របាញ់លើកញ្ចក់ ទំហំ 12 អ៊ីញ និង Speak ម៉ាក Bang & Olufsen ចំនួន 14 គ្រាប់ ជាដើម។ ក្រៅពីនោះ វាក៏បានបំពាក់បន្ទះ Touch សម្រាប់បញ្ជាមុខងារម៉ាស៊ីនត្រជាក់, កន្លែងសាកថ្មទូរសព្ទឥតខ្សែ ចំនួន 2, កញ្ចក់មើលក្រោយឌីជីថល ក៏ដូចជា មុខងារ Wireless Apple CarPlay និង Android Auto ទៀតផង។
Article image
យ៉ាងណាមិញ ក្រុមហ៊ុន Hyundai មិនទាន់បានប្រកាសឡើយថា នឹងចេញលក់ឡាន Nexo FCEV នៅលើទីផ្សារណាខ្លះ ក៏ដូចជា តម្លៃ និងពេលចេញលក់ផ្លូវការ ដូច្នេះមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕
Hyundai Nexo 2026 ចាក់អ៊ីដ្រូហ្សែន សាក 5 នាទី ជិះបានចម្ងាយ 700 KM!