ស្វែងរកពួកយើង:

Hyundai Palisade ឆ្នាំ 2026 ជម្រើសប្រើប្រព័ន្ធ PHEV ត្រៀមចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីនាចុងឆ្នាំនេះ

ដោយ

Koun Jab Luffy

07 មេសា 2025 02:14 រសៀល

អាន 3 នាទី

Article image
រថយន្តជំនាន់ថ្មីនៃម៉ូដែល Hyundai Palisade ឆ្នាំ 2026 ត្រៀមប្រកាសចេញផ្លូវការណ៍នៅទីផ្សារប្រទេសអូស្ត្រាលីនៅមុនដំណាច់ឆ្នាំ 2026 ជាមួយជម្រើសប្រើប្រព័ន្ធ petrol-electric-hybrid។ ក្រុមហ៊ុន Hyundai ទំនងជានឹងឈប់បញ្ចេញម៉ូដែលប្រើម៉ាស៊ីន Diesel ដែលមានចំនួននៃការលក់សរុបប្រមាណ 89% នៃម៉ាក Palisade ដែលមានលក់កាលពីឆ្នាំ 2024 ដោយម៉ាស៊ីន petrol V6 នឹងត្រូវជំនួសដោយម៉ាស៊ីន Hybrid ដែលរួមបញ្ចូលនូវម៉ាស៊ីន 2.5-litre turbo-petrol four-cylinder ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ។ ទន្ទឹងនឹងនេះ សម្រាប់ម៉ូដែល Palisade 2026 ដែលមិនប្រើម៉ាស៊ីន Hybrid ដែលប្រើនូវមាស៊ីន 2.5-litre turbo engine ក្រុមហ៊ុនកំពុងធ្វើការពិចារណាក្នុងការផលិតសម្រាប់ទីផ្សារប្រទេសអូស្ត្រាលី នេះបើតាមការបង្ហើបពី Hyundai។
ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនកូនកាត់ថ្មី petrol-electric-hybrid នឹងជម្រុញឲ្យម៉ូដែល Hyundai Palisade 2026 PHEV កើនតម្លៃខ្ពស់ជាងម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតផងដែរ ដោយសារតែមានការបង្កើនទំហំរថយន្តធំជាងមុន និងបច្ចេកវិទ្យាថ្មីចុងក្រោយដូចជា Hybrid technology ជាដើម។ រថយន្ត Hyundai Palisade PHEV 2026 នឹងមានតម្លៃខ្ទង់ប្រមាណជា $81,719 (មិនទាន់គិតពន្ធ) កើនពីតម្លៃ $66,800 ដែលជាតម្លៃនៃម៉ូដែល Palisade បច្ចុប្បន្ន។
Article image
Palisade PHEV 2026 ដំណើរការដោយប្រព័ន្ធម៉ាស៊ីន 2.5-litre turbo-petrol four-cylinder ភ្ជាប់ជាមួយប្រព័ន្ធម៉ូទ័រមុខក្រោយ ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ រួមនឹងគាំទ្រនូវទំហំថ្ម 300-Volt battery ដែលអនុញ្ញាតិឲ្យរថយន្តស៊េរីថ្មីនេះ គាំទ្រនូវមុខងារ Vehicl-to-Load សម្រាប់ការសាកភ្លើងទៅកាន់ឧបករណ៍អេឡិចត្រូនិចប្រើប្រាស់ផ្សេងៗបាន។
Article image
សម្រាប់ម៉ាស៊ីន Hybrid ដែលបំពាក់នូវលើ Palisade 2026 មានកំលាំង 193kW និងកំលាំងរមូល 353Nm និងម៉ូទ័រនីមួយមានកំលាំង 54kW មានកំលាំងរមូល 264Nm ដែលផ្តល់នូវកំលាំងសរុបទាំងម៉ាស៊ីន និងម៉ូទ័រទាំងពីរ គឺ 246kW។ នៅទីផ្សារអូស្ត្រាលី Palisade 2026 PHEV នឹងមានជម្រើសម៉ូដែលមាន 7-កៅអី និង 8-កៅអី។ សម្រាប់ម៉ូដែល All-wheel-drive Palisade បំពាក់យ៉ាន់កង់ទំហំ 21-inch មានកម្រិតស៊ីសាំង 8.8-L/100km សម្រាប់ម៉ាស៊ីន Hybrid និង 12.2L/100km សម្រាប់ម៉ូដែលប្រើម៉ាស៊ីនសាំងសុទ្ធដែលមានកំលាំង 207kW/422Nm។ ចំនែកម៉ូដែល Front-wheel-drive ដែលប្រើយ៉ាន់កង់ទំហំ 18-inch មានកម្រិតស៊ីសាំង 7.1L/100km សម្រាប់ម៉ាស៊ីន Hybrid និង 10.3L/100km សម្រាប់ម៉ាស៊ីនសាំងសុទ្ធ។
Article image
Hyundai Palisade 2026 នឹងមានបណ្តោយវែងជាង 65mm/ទទឹងទូលាយជាង 5mm/កំពស់ខ្ពស់ជាង 55mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយវែងជាង 70mm បើធៀបនឹងជំនាន់បច្ចុប្បន្ន។ Palisade ម៉ូដែលថ្មី ក៏មានការរចនាចង្កៀងមុខថ្មីជាប្រភេទ LED Headlight, ប្រើយ៉ាន់កង់ទំហំ 21-inch។ សម្រាប់ប្រព័ន្ធខាងក្នុងវិញមានបំពាក់នូវអេក្រង់ទំហំ 12.3-inch ចំនួនពីរដែលជាអេក្រង់បង្ហាញព័ត៌មាន និងអេក្រង់កម្សាន្តដែលមានរួមបញ្ចូលនូវប៊ូតុងបញ្ជា Physical និង Touch-sensitive air-conditioning control ផងដែរ។ សម្រាប់ម៉ូដែល Flagship Level នឹងមានមុខងារកំដៅកៅអី និងមុខងារកំនត់ការប្រើប្រាស់ផ្សេងៗដែលអាចធ្វើបាននៅលើកៅអីទាំងបីជួរតែម្តង។ ហើយសម្រាប់កៅអីជួរទីមួយ និងទីពីរ មានមុខងារខ្យល់ត្រជាក់ថែមទៀតផង។
Article image
ចំពោះ Palisade ម៉ូដែល Entry-Level វិញ គឺគាំទ្រនូវប្រព័ន្ធម៉ាស៊ីនត្រជាក់បីតំបន់ three-zone climate control, ប្រើប្រាស់ប្រព័ន្ធសោរ keyless entry and start, រន្ធ 100-watt high-power USB-C ports ចំនួន 7, កន្លែងសាកថ្មទូរសព្ទឥតខ្សែ wireless phone charger, និងមុខងារកំណត់កៅអីមុខបាន 8 របៀប eight-way power-adjustable front seats ជាមួយមុខងារកំដៅ និងត្រជាក់ heating and ventilation ផងដែរ។ បន្ថែមពីនេះ Hyundai Palisade 2026 Series មានបំពាក់កៅអីស្បែកប្រភេទ Leather upholstery, ប្រព័ន្ធបង្ហាញព័ត៌មាននៅលើកញ្ចក់ដំបូលមុខ Head-up-display និងប្រព័ន្ធបំពងសំឡេងស៊េរី Bose Stereo Speaker ចំនួន 14 គ្រាប់ជាដើម៕
Article image
Hyundai Palisade ឆ្នាំ 2026 ជម្រើសប្រើប្រព័ន្ធ PHEV ត្រៀមចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីនាចុងឆ្នាំនេះ