ស្វែងរកពួកយើង:

Hyundai ចេញ Palisade ឆ្នាំ 2026 ប្តូររូបរាងថ្មីទាំងស្រុង ហើយដាក់ 9 កៅអីទៀត!

ដោយ

Koun Jab Luffy

22 ធ្នូ 2024 12:20 ថ្ងៃត្រង់

អាន 2 នាទី

Article image
សម្រាប់ម៉ូដែលថ្មីនេះ គឺជាឡាន Hyundai Palisade ស៊េរីឆ្នាំ 2026 ដែល SUV ទំហំ ដែលទើបតែបានបង្ហាញចេញកាលពីពេលថ្មីៗនេះ។ រថយន្តថ្មីនេះ អាចនឹងមានតម្លៃចាប់ពីខ្ទង់ $39,000 ដល់ $53,000 នៅលើទីផ្សារបរទេស។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនេនះ បានអោយដឹងថា ឡាន SUV ខ្នាតធំរបស់ក្រុមហ៊ុនផលិតរថយន្តដ៏កល្បីរបស់កូរ៉េខាងត្បូងមួយនេះ នឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន 2 គឺ ម៉ាស៊ីន Hybrid ចំណុះ 2.5L ទំហំ 4 ស៊ីឡាំង និង ម៉ាស៊ីនសាំង ចំណុះ 3.5L Turbo ទំហំ 6 ស៊ីឡាំង។
បើនិយាយពីរូបរាងវិញ ឡាន Hyundai Palisade 2026 គឺត្រូវបានក្រុមហ៊ុននេះ ធ្វើការផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង ដោយមកលើកនេះ មានការរចនារូបរាងបែបជ្រុងៗតែម្តង។
Article image
អ្វីដែលជាចំណុចទាក់ទាញខ្លាំងបំផុតនោះ គឺ អំពូលបំភ្លឺពេលថ្ងៃ LED បែបដិតច្បាស់ និង សំណុំចង្កៀងមុខ LED រចនាបែបបញ្ឈរ ក៏ដូចជា ប៉ាណាមុខធំ រចនាបែបបញ្ឈរ មើលទៅមាំ និងអំណាច តែម្តង។ ចំណែកឯផ្នែកចំហៀងវិញ វាប្រើយ៉ាន់កង់ទំហំ 21 អ៊ីង អមដោយការរចនាតួខ្លួនបែបហាប់ណែន ខណៈផ្នែកខាងក្រោយ ក៏បានបំពាក់ស្តុប LED រចនាបែបបញ្ឈរ ផងដែរ។
Article image
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានការរៀបចំ និងឌីហ្សាញកាន់តែប្រណីត និងទំនើប ជាពិសេសការប្រើប្រាស់ Material ដែលមានគុណភាពខ្ពស់ ហើយថែមទាំងមានប្រើស្បែក, ឈើ និងសម្បូរ Option ទំនើបៗច្រើន ដូចជា អេក្រង់ភ្លោះកោង ទំហំ 12.3 អ៊ីញ មួយគូ ដែលមួយដើរតួជាកុងទ័រឌីជីថល និងមួយទៀតជាអេក្រង់កម្សាន្ត Touchscreen, ផ្លាស់ប្តូរកន្លែងដាក់ចង្កឹះលេខ មកលើដៃចង្កូតវិញ ដើម្បីបង្កើនប្រណីតភាពរបស់វា, កាប៊ីនខាងក្នុងធំទូលាយជាងមុន, ដៃចង្កូតឌីហ្សាញថ្មី ស្រដៀងនឹងឡាន Range Rover និង ប្រព័ន្ធភ្លើងឌីម Ambient Lighting ទៀតផង។
Article image
ចំពោះស៊េរីឆ្នាំ 2026 នេះ Hyundai Palisade បានបំពាក់កៅអីអង្គុយ 3 ជួរ ឬ ស្មើនឹង 9 កៅអីឯណោះ ដោយសារតែ ប្លុកបញ្ជាផ្នែកកណ្តាលនៅជួរខាងមុខរបស់រថយន្តនេះ អាចទាញដំឡើងធ្វើកៅអីអង្គុយបាន។
Hyundai ចេញ Palisade ឆ្នាំ 2026 ប្តូររូបរាងថ្មីទាំងស្រុង ហើយដាក់ 9 កៅអីទៀត!