ស្វែងរកពួកយើង:

iCar V27 EREV បើកបាន 1,200km ដំណើរការលើ Falcon 700 ADAS មានកម្លាំង 449 សេះ ដាក់អោយ Pre-Order ហើយ

ដោយ

Koun Jab Luffy

17 ធ្នូ 2025 02:24 រសៀល

អាន 2 នាទី

Article image
នៅថ្ងនេះ Chery បានប្រកាសដាក់អោយ Pre-Order ទៅលើឡាន iCar V27 EREV ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយ 1,200km និងដំណើរការលើ Falcon 700 ADAS ហើយនឹងមានកម្លាំង 449 សេះ របស់ខ្លួននៅក្នុងប្រទេសចិនហើយ។ តាមការគ្រោងទុកម៉ូដែលថ្មីនេះ អាចនឹងមកដល់ទីផ្សារនាពាក់កណ្តាលខែមករាឆ្នាំ 2026 ខណៈដែលការប្រកាសចេញជាផ្លូវការណ៌នៅត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខ។ ជាមួយនិងវត្តមានឆាប់ៗនេះ iCar V27 EREV គឺជាម៉ូដែលទី 4 របស់ក្រុមហ៊ុននេះដែលមានការប្រើប្រាស់ម៉ាស៊ីនកម្លាំង 1.5T range-extender system ដែលអាចបើកបរជាមួយអគ្គិសនីសុទ្ធបាន 210km និងអគ្គិសនីលាយសាំងបានចម្ងាយ 1,200km។
iCar V27 EREV មានប្រវែង 4909mm ទទឹង 1976មmm និងកំពស់ 1855mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2910 mm ហើយឡានេះ គឺមានជម្រើស 5 ពណ៌ រួមមានដូចជា silver, yellow, beige, black និង blue។ ឡានថ្មីនេះ ដំណើរការនៅលើប្រព័ន្ធ Chery Falcon 700 System មានការគាំទ្រដោយបន្ទះឈីប Horizon Robotics J6P ជាមួយនិងកម្លាំង 560 TOPS computing power ហើយនិងមានសិនស័រ 27 ថែមទៀតផង។
Article image
នៅក្នុងចំនួនសិនស័រ 27 នេះ ក៏មានរួមបញ្ចូលនូវសិនស័រ Lidar និង Three millimeter-wave radars ហើយនិងកាមេរ៉ា 11 គ្រាប់ រួមនិងសិនស័រ 12 ultrasonic radars ផងដែរ។
Article image
ជាមួយនិងប្រភេទ EREV នៅលើ iCar V27 នេះ មានម៉ាស៊ីនកម្លាំង 1.5T គឺអាចបង្កើតកម្លាំងបាន 105 kW (141 សេះ) និងអមដោយជម្រើសម៉ូទ័រមួយ ឬម៉ូទ័រភ្លោះ មានសមត្ថភាពអាចបើកបរបានចម្ងាយ 1,200 km ទៅអគ្គិសនីលាយចំហេះ និងចម្ងាយ 210km ទៅលើអគ្គិសនីសុទ្ធ។ សម្រាប់ជម្រើសម៉ូទ័រភ្លោះ គឺអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ត្រឹមតែ 5 វិនាទីប៉ុណ្ណោះ។ សម្រាប់កម្លាំងសរុបទាំងអស់ គឺកម្លាំង 335 kW (449 សេះ) ខណដែលម៉ូទ័រមួយមានកម្លាំង 185 kW (248 សេះ)។
Article image
ទៅផ្នែកខាងក្នុងវិញ iCar V27 EREV ថ្មីនេះ គឺមានអេក្រង់ទំហំ 15.4 អ៊ីងកម្រិត 2.5K នៅចំកណ្តាល គាំទ្រដោយឈីបQualcomm Snapdragon 8295P ហើយនិងមានអេក្រង់ LCD នៅក្រោយដៃចង្កូតផងដែរ។ នៅលើឡាននេះ គឺមានឧបាល័រ 23 គ្រាប់។