
នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Samsung អាចនឹងធ្វើការផ្លាស់ប្តូរមួយចំនួន និងត្រៀមខ្លួនក្នុងការប្រកាសនូវស្មាតហ្វូនបត់បាន Galaxy Z Fold 6 និង Flip 6 ជាមួយនឹងស្បែកមុខកម្មវិធីថ្មី OneUI 6.1.1 ហើយក្រុមហ៊ុននេះ ក៏អាចនឹងមានការពន្យារពេលក្នុងការប្រកាសចេញនូវ Android 15 ដែលផ្អែកនៅលើ OneUI 7 ផងដែរ។ បើតាមការបញ្ជាក់ខាងលើនេះ បាននិយាយថាស្បែកមុខកម្មវិធី OneUI 6.1.1 នេះ គឺនឹងមានការផ្លាស់ប្តូរដ៏ធំមួយជាមួយនឹងមុខងារ AI រួមជាមួយនិងកាមេរ៉ាផងដែរ នេះបើតាមការទម្លាយចេញពី Ice Universe។
Ice Universe បានអះអាងថា ស្បែកមុខកម្មវិធីថ្មីនេះ អាចនឹងបង្ហាញខ្លួននៅលើ Galaxy S24 series ក្នុងខែសីហាខាងមុខនេះ ប៉ុន្តែមិនទាន់បានបញ្ជាក់អំពីកាលបរិច្ឆេទជាក់លាក់នៅឡើយទេ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ក្រុមហ៊ុន Samsung នឹងដាក់បញ្ចូលនូវ graffiti generation AI-powered tool នៅលើប្រព័ន្ធ One UI 6.1.1 នេះ។ តាមការបញ្ជាក់របស់គាត់ មុខងារនេះនឹងល្អជាមួយនឹងការប្រើប្រាស់នូវ S Pen និងការស្រមើស្រម៉ៃជាច្រើនទៀត។ មុខងារនេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការប្រែក្លាយនូវអ្វីដែលបានសរសេរដោយប្រើប្រាស់នូវ S Pen នេះទៅជា graffiti ដោយប្រើប្រាស់នូវ AI។

សម្រាប់មុខងារ AI ជាច្រើនដែលមាននៅលើ OneUI 6.1 នៅមិនទាន់ផ្តល់នូវអត្ថប្រយោជន៍ច្រើនក្នុងការប្រើប្រាស់ជាមួយនឹងប៊ិចនៅឡើយទេ។ ក្រុមហ៊ុន Samsung ក៏ព្យាយាមក្នុងការបំពេញនូវ Galaxy AI ជាមួយនឹង hardware របស់ខ្លួនផងដែរ។ ក្រុមហ៊ុន Samsung អាចនឹងពង្រឹងទៅលើ system animations ផងដែរ។

គួរបញ្ជាក់ថា ធម្មតា ក្រុមហ៊ុន Samsung តែងតែចាប់ផ្តើមតេស្តទៅលើ Android versions នៅក្នុងខែកក្កដា ឬខែសីហា។ ក្រុមហ៊ុននេះ ក៏នឹងបញ្ចេញនូវប្រភេទ stable build version ជាមួយនឹង Android version នៅក្នុងខែតុលាផងដែរ។ តាមការបញ្ជាក់របស់អ្នកទម្លាយនេះ បានអោយដឹងបន្ថែមទៀតថា ក្រុមហ៊ុន Samsung អាចនឹងពន្យារពេលក្នុងការបង្ហាញនូវ Android 15 ផ្អែកនៅលើ OneUI 7។ គាត់បាននិយាយថា One UI 7 មិនបង្ហាញខ្លួនលឿននោះទេ ដោយសារតែវាមានរឿងពិសេសៗជាច្រើនដែលត្រូវធ្វើនៅក្នុងឆ្នាំនេះ៕
