ស្វែងរកពួកយើង:

IceUniverse ទម្លាយថា iPhone 15 Pro នឹងបំពាក់អេក្រង់ Ultra-Thin Bezels

ដោយ

Koun Jab Luffy

10 មេសា 2023 06:00 ព្រលប់

អាន 2 នាទី

Article image
មកដល់ពេលនេះ ពេលវេលាគឺកាន់តែកៀកមែនទែនហើយសម្រាប់កាប្រកាសចេញនូវ iPhone ជំនាន់ថ្មីរបស់ Apple។ មួយរយៈចុងក្រោយនេះ មានការទម្លាយព័ត៌មានជាច្រើនរបស់ស្មាតហ្វូន iPhone 15 Series ដោយមានការលើកឡើងពីកាមេរ៉ា ពីតួខ្លួន រួមជាមួយនិងបច្ចេកវិទ្យាថ្មីៗមួយចំនួនទៀត។ នៅថ្ងៃនេះ យោងតាមការទម្លាយចុងក្រោយនេះ គឺបាននិយាយពីអេក្រង់របស់ iPhone 15 Pro វិញម្តង។
បើតាមព័ត៌មានចុងក្រោយដែលទម្លាយដោយ Ice Universe ដែលជាប្រភពមួយជឿជាក់បាននោះ គឺបានចែករំលែកនូវអេក្រង់របស់ស្មាតហ្វូន iPhone 15 Pro នេះហើយ ដោយរូបភាពនេះ គឺបានបង្ហាញថា អេក្រង់របស់ស្មាតហ្វូននេះ គឺមានគែមតូចស្តើងខ្លាំងមែនទែន។ អេក្រង់នេះត្រូវបានគេអោយឈ្មោះថា Super thin display bezels​។  បន្ថែមពីនេះ គេបានដាក់ប្រៀបធៀបគ្នារវាងអេក្រង់ iPhone 15 Pro ជាមួយនិង iPhone 14 Pro ផងដែរ ដែលមើលើទៅគឺពិតជាភាពខុសគ្នាខ្លាំង ដោយអេក្រង់ថ្មីននេះ គឺមានគែមតូចជាងជំនាន់មុនច្រើន។
Article image
Article image
ជាមួយគ្នានេះ នៅលើរូបភាពនេះ ក៏មានការបង្ហាញថា អេក្រង់របស់ iPhone 15 Pro គឺមានគែមស្តើងកម្រ៉ាស់ត្រឹមតែតែ 1.55mm ប៉ុណ្ណោះ បើធៀបជាមួយនិងជំនាន់ iPhone 14 Pro គឺមានគែមទំហំ 2.1mm។ សូមជំរាបថា ថ្មីៗនេះ ក៏មានរបាយការណ៌ថ្មីមួយ បង្ហាញថា iPhone 15 Pro Max ក៏នឹងមានគែមស្តើងជាងនេះទៅទៀត។
Article image
IceUniverse ទម្លាយថា iPhone 15 Pro នឹងបំពាក់អេក្រង់ Ultra-Thin Bezels