ស្វែងរកពួកយើង:

IDC: ការនាំចេញថេប្លេតនៅលើទីផ្សារសកលមានកើនឡើង 13% នៅក្នុងត្រីមាសទី 2 នេះ

ដោយ

Koun Jab Luffy

09 សីហា 2025 12:32 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មីចុងក្រោយដែលចេញដោយក្រុមហ៊ុន International Data Company (IDC) បានបង្ហាញថា ការនាំចេញថេប្លេតនៅលើទីផ្សារសកល នៅក្នុងត្រីមាសទី 2 ដែលរាប់ចាប់ពីខែមេសាដល់ខែមិថុនាកន្លងទៅនេះ គឺមានចំនូន 38.3 លានគ្រឿង ដែលមានកើនឡើង 13% ប្រៀបធៀបជាមួយនិងជំនាន់មុន។ ជាមួយនិងការកើនឡើងនេះ ត្រូវបានគេមើលឃើញថា គឺដោយសារតែវត្តមានថេប្លេតថ្មីៗរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន។
តាមរយៈនៃរបាយការណ៌ថ្មីរបស់ក្រុមហ៊ុន IDC នេះ គឺបានបង្ហាញថា ក្រុមហ៊ុន Apple បាននាំមុខគេនៅលើទីផ្សារថេប្លេតនៅទូទាំងទីផ្សារសកលលោកតែម្តង។ សម្រាប់ការនាំចេញរបស់ក្រុមហ៊ុនអាមេរិកាំងនៅត្រីមាសទី 2 ឆ្នាំ 2025 នេះ គឺមានចំនួន 12.7 គ្រឿង ដែលកើនឡើងចំណែកទីផ្សារខ្ពស់ដល់ទៅ 33%។ ហេតុផលសំខាន់ដែលនាំអោយក្រុមហ៊ុននេះទទួលបាននូវល ទ្ធផលល្អបែបនេះ គឺដោយសារតែវត្តមានរបស់ iPad (2025) ដោយបានជួយអោយក្រុមហ៊ុននេះមានកើនឡើង 2.4% ប្រៀបធៀបជាមួយនិងឆ្នាំមុន។
Article image
ក្រឡេកមកកាន់ក្រុមហ៊ុន Samsung វិញ គឺមានការនាំចេញថេប្លេតរបស់ខ្លួន បានចំនួន 7.2 លានគ្រឿង ដោយមានចំណែកទីផ្សារចំនួន 18.7%។ ជាមួយនិងភាពជោគជ័យនេះ គឺដោយសារតែ Galaxy Tab series ពេលនេះ គឺមានការគាំទ្រខ្លាំងនៅខាងតំបន់អាមេរិកឡាទីន មជ្ឈឹមបូពា៍ និងអឺរ៉ុប។ ក្រុមហ៊ុន Lenovo គឺឈរនៅលើលេខរៀងទី 3 ជាមួយនិងការនាំចេញបាប 3.1 លានគ្រឿង គ្រប់គ្រងចំណែកទីផ្សារបាន 8.2%។ សម្រាប់ថេប្លេតដែលជួយអោយក្រុមហ៊ុននេះលក់បានច្រើននោះ មានដូចជា Tab M series។ សម្រាប់ប្រទេសចិនគឺមានម៉ូដែល Y700 និង Xiaoxin Pad Pro។
IDC: ការនាំចេញថេប្លេតនៅលើទីផ្សារសកលមានកើនឡើង 13% នៅក្នុងត្រីមាសទី 2 នេះ