ស្វែងរកពួកយើង:

IDC: iPhone Fold នឹងដណ្តើមចំណែកទីផ្សារស្មាតហ្វូនអេក្រង់បត់ 30% នៅឆ្នាំ 2026 ខាងមុខ

ដោយ

Koun Jab Luffy

10 ធ្នូ 2025 02:36 រសៀល

អាន 2 នាទី

Article image
iPhone Fold ដែលជាស្មាតហ្វូនអេក្រង់បត់បានដំបូងរបស់ Apple ត្រូវបានគេព្យាករណ៌ថា នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារនាឆ្នាំក្រោយនេះហើយ។ មួយរយៈចុងក្រោយនេះ មានសេចក្តីរាយការណ៌ជាច្រើនបានបង្ហើបថា វត្តមានស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងធ្វើអោយទីផ្សារស្មាតហ្វូនអេក្រង់បត់នៅទូទាំងពិភពលោក មានការប្រែប្រួលខ្លាំងនៅឆ្នាំក្រោយនេះ។
Foldable iPhone របស់ក្រុមហ៊ុនអាមេរិកាំងមួយនេះ អាចនឹងមកដណ្តើមយកចំណែកទីផ្សារស្មាតហ្វូនអេក្រង់បត់នៅឆ្នាំក្រោយនេះ ដល់ទៅ 22% នេះបើតាមការសិក្សាស្រាវជ្រាវចេញពីក្រុមហ៊ុន IDC។ ផ្អែកតាមក្រុមហ៊ុននេះ បានបបន្ថែមថា តម្លៃ iPhone Fold គឺអាចនឹង $2,400 ដុល្លារ។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ បន្ទាប់ពីមានការប្រកាសពីវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានជាច្រើននាពេលកន្លងមក ឃើញថាទីផ្សារ គឺមានការកើនឡើង ហើយអ្នកប្រើប្រាស់ ក៏មានការចាប់អារម្មណ៌ខ្លាំងមែនទែនទៅលើវត្តមានរបស់ Foldable iPhone, Samsung Galaxy Z TriFold ក៏ដូចជាស្មាតហ្វូនអេក្រង់បត់បានថ្មីៗរបស់ Huawei។
Article image
តាមរយៈព័ត៌មានថ្មីៗនេះ មានការព្យាករណ៌ថា ទីផ្សារស្មាតហ្វូនអេក្រង់បត់បាន នឹងបន្តមានការកើនឡើងនៅឆ្នាំ 2026 ខាងមុខ ហើយនឹងកើនឡើងដល់ទ 10% នៅឆ្នាំ 2029 នេះបើតាមការបញ្ជាក់ពី IDC។ សម្រាប់ការឌីស្សាញទៅលើ iPhone Fold ត្រូវបានគេនិយាយថា អាចនឹងមានអេក្រង់ខាងក្រៅទំហំ 5.8 អ៊ីង និងអេក្រង់ខាងក្នុងទំហំ 7.58 ដែលជាអេក្រង់ flexible display ហើយស្មាតហ្វូននេះ ក៏នឹងមានថ្ម និងអេក្រង់ទំហំធំជាង iPhone 17 Pro Max ផងដែរ។