ស្វែងរកពួកយើង:

IM LS9 Luxury SUV ស៊េរីថ្មី មានបំពាក់កន្លែងងូតទឹកក្តៅ ត្រៀមបង្ហាញខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកានេះហើយ

ដោយ

Koun Jab Luffy

08 វិច្ឆិកា 2025 10:51 ព្រឹក

អាន 3 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា IM Motors ត្រៀមដាក់សម្ពោធជាផ្លូវការណ៌ IM LS9 ឡានអគ្គិសនី Luxury SUV នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 12 ខែវិច្ឆិកានេះហើយ ជាមួយនិងការប្រកាសលក់មុនក្នុងម៉ោងពិសេសតម្លៃ 336,900 យ៉ន់ ដែលប្រហែលជា 46,800 ដុល្លារប៉ុណ្ណោះ ខណៈដែលតម្លៃពេញគឺ 366,900 យ៉ន់ស្មើរនិង 51,000 ដុល្លារ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះកាលពីថ្ងៃទី 4 ខែវិច្ឆិកានេះបានអោយដឹងថា ការកក់ទុកមុនទៅលើឡាននេះ គឺមានចំនួន 8,000 គ្រឿងហើយត្រឹមពេលតែ 30 នាទីប៉ុណ្ណោះ។
នៅពីក្រោយការបើកបរបានចម្ងាយ 1,508km ឡានថ្មីនេះ ដំណើរការជាមួយប្រព័ន្ធសាក 800V hybrid platform ហើយថែមទាំងមានការបំពាក់នូវប្រព័ន្ធកាប៊ីនជំនាន់ថ្មី high-end digital cabin ដែលផ្តល់នូវភាពជឿជាក់បំផុតសម្រាប់ការបើកបរ និងការប្រើប្រាស់មុខងារផ្សេងៗនៅលើឡាននេះ។ អ្វីដេលពិសេសនោះ នៅលើឡាន LS9 ក៏មានការបំពាក់នូវប្រព័ន្ធងូតទឹកចល័តនៅលើឡាននេះរួចជាស្រេចតែម្តង។
Article image
LS9 មានការឌីស្សាញផ្នែកខាងមុខដូចគ្នាទៅស្ទីលរបស់ IM ដោយមានមុខបិទ និងបន្ទះអំពូលកាត់ទទឹងរួមនិងចង្កៀង L-shaped headlights ដែលមានរាងអក្សរ L លេចចេញយ៉ាងច្បាស់។ ក្រឡេកមកមើលរន្ធខ្យល់ក្រោមវិញ គឺធំជាងមុនមានអាចបញ្ចេញខ្យល់បានល្អ ហើយជាពិសេសនោះ គឺមានការប្រើប្រាស់នូវអំពូល “Ultra-Wide Smart Projector Light,” ដែលអាចបង្ហាញចេញបានទំហំដល់ទៅ 8,000 ម៉ែត្រការ៉េសឹងតែប៉ុនស្តាតបាល់ទាត់តួចមួយ។
Article image
ក្រឡេកមកមើលខាងក្នុងវិញ គឺមានការឌីស្សាញអេក្រង់នៅចំកណ្តាលទំហំ 27.1 អ៊ីងកម្រិត 5K ហើយនិងអេក្រង់សម្រាប់អមដំណើរមួយទៀតមានទំហំ 15.6 អ៊ីង។ សម្រាប់ប្រព័ន្ធសម្លេងវិញ គឺប្រើប្រាស់នូវ B&O audio ខណៈដែលកៅអីអង្គុយគឺមានការបំពាក់នូវបច្ចេកវិទ្យាម៉ាស្សា 4D mechanical massage seats។
Article image
ឡាននេះមានជម្រើស (2+2+2) និងមានការបំពាក់នូវអេក្រង់ទំហំ 21.5 អ៊ីងសម្រាប់កៅអីជួរទីពីរ និងមានការប្រើប្រាស់នូវម៉ាស៊ីនកំដៅ ក៏ដូចជាមុខងារម៉ាស្សាផងដែរ។ ចំណុចដែលទាក់ទាញសម្រាប់ឡាន LS9 គឺមានការបំពាក់នូវប្រព័ន្ធទឹកក្តៅសម្រាប់ងូតទឹកនៅខាងក្រៅបាន។ អ្នកប្រើប្រាស់អាចបើកផ្នែកខាងក្រោយ ដោយមានវាងននរួចជាស្រេច ហើយសម្រាប់ទឹក គឺមានចំណុះ 10 លីត្រ ដែលកំដៅ 45°C ប្រើពេលត្រឹម 10 នាទីប៉ុណ្ណោះ។
Article image
LS9 ដំណើរការនៅលើប្រព័ន្ធ IM “Stellar” Extended-range system ដែលមានការប្រើប្រាស់នូវម៉ាស៊ីនចំនុះ 1.5T engine និងមានជំនួយដោយម៉ូទ័រ អាចបង្កើតកម្លាំងសរុប 390kW ជាមួយកម្រិតរមួល 670 N·m។ ឡាននេះមានថ្មពីរជម្រើស គឺទំហំ 52kWh និង 66kWh ដែលអាចបើកបរជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 402km និងសាកថ្មពេញ ហើយនិងចាក់សាំងពេញម្តងពេញម្តងអាចបើកបរបាន 1,508km។ ឡាននេះដំណើរការនៅលើប្រព័ន្ធសាក 800V silicon carbide platform និងអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ស៊ីពេលត្រឹមតែ 4 វិនាទីប៉ុណ្ណោះ។
Article image
IM LS9 Luxury SUV ស៊េរីថ្មី មានបំពាក់កន្លែងងូតទឹកក្តៅ ត្រៀមបង្ហាញខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកានេះហើយ